ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល(DDT) លោក យៅ វេន ដឹកនាំក្រុមការងារនាយកដ្ឋាន និងអាជ្ញាធរឃុំសំបួរ នាំយកអំណោយជួយសង្គ្រោះបឋម ចែកជូន ពុកម៉ែ ពូមីង បងប្អូន រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 923

នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល (DDT) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំបួរ ស្រុកមង្គលបូរី បានដឹកនាំក្រុមការងារថ្នាក់ជាតិ រួមជាមួយមន្ត្រីរាជការនៃនាយកដ្ឋាន រដ្ឋបាលឃុំសំបួរ និងមេភូមិ សមាជិកភូមិ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តាមរយៈឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមង្គលបូរី ដើម្បីចែកជូន ពុកម៉ែ ពូមីង បងប្អូន ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅភូមិដូនឡឹក និងភូមិស្រែព្រៃ ក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ក្រុមការងារបានផ្តល់ស្បៀងសង្គ្រោះបឋមជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ទឹកដោះគោនិងទឹកបរិសុទ្ធ ២យួរ។ ការចុះជួយនេះ គឺជាការយកចិត្តទុកដាក់ និងចូលរួមសម្រាលការលំបាកខ្លះៗ ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ខណៈការចែកជូននឹងត្រូវបន្តអនុវត្តតាមភូមិផ្សេងៗជាបន្តបន្ទាប់ទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទទួលបានការជួយឧបត្ថម្ភសមស្របតាមស្ថានភាពជាក់ស្តែង។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក យៅ វេន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ការពារ និងថែទាំសុខភាព ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព ក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀង។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវរបស់ក្រុមការងារចុះមូលដ្ឋានក្នុងឃុំសំបួរ ក្នុងការចូលរួមដោះស្រាយការលំបាក និងសម្រាលបន្ទុកជូនដល់ពុកម៉ែ ពូមីង បងប្អូនក្នុងមូលដ្ឋាន៕

ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល(DDT) លោក យៅ វេន ដឹកនាំក្រុមការងារនាយកដ្ឋាន និងអាជ្ញាធរឃុំសំបួរ នាំយកអំណោយជួយសង្គ្រោះបឋម ចែកជូន ពុកម៉ែ ពូមីង បងប្អូន រងផលប៉ះពាល់áž...
នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល...
ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល(DDT) លោក យៅ វេន ដឹកនាំក្រុមការងារ​នាយក​ដ្ឋាន ចូលរួមកាន់បិណ្ឌនៅវត្តចំនួន២ ក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្ត​បន្ទាយ​មានជ័យ
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្ត​កម្ម​​ឌីជីថល...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពីការបន្ស៊ីរបៀបប្រមូលនិងបញ្ចូលទិន្នន័យកសិកម្មរបស់មន្រ្តីកសិកម្មឃុំ...
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យលើផែនការសកម្មភាពសម្រាប់អនុវត្តបន្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បី រៀបចំបង្កើតប្រព័ន្ធ Building...
នៅថ្ងៃទី២១-២២ ខែកក្កដា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេវាសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងប្រព័ន្ធសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច...
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ...
នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបប្រជុំជាមួយក្រុមការងារ FAO ដើម្បីពិភាក្សា និងពិនិត្យប្រព័ន្ធដែល FAO គ្រោងនិងកំពុងអភិវឌ្ឍន៍តាមរយៈគម្រោង PEARL និងគម្រោងផ្សេង...
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ត សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានបរិវត្តកម្មឌីជីថ...
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ‌‎(ADB) អំពីកិច្ចសហប្រតិបត្តិការ‌‎លើវិស័យឌីជីថលនៅក្នុងáž...
‎នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារ‌‎ឌីជីថល...
ការពង្រឹងសមត្ថភាពផ្នែកឌីជីថលចាំបាច់ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ ការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារឌីជីថលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយលោក Young Kim នាយកប្រតិបត្តិនៃក្រុមហ៊ុន Digital Harvest មកពីសហរដ្ឋអាមេរិក...
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារឌីជីថលក្រសួងកសិកម្ម...
ក្រុមការងារនាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានក្រុមការងារមន្ត្រីកសិកម្មឃុំ-សង្កាត់នៅតាមតំបន...
នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...
លោកប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម្ម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងពិនិត្យផែនការសកម្មភាពអនុវត្តបន្ត
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម(...
ការពង្រឹងសមត្ថភាពផ្នែកឌីជីថលចាំបាច់ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម
នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល...