នៅថ្ងៃទី២១-២២ ខែកក្កដា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បី រៀបចំបង្កើតប្រព័ន្ធ Building Cambodia's Agricultural Intelligence System។
កិច្ចប្រជុំនេះបានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញមកពី គម្រោង CFAVC គម្រោង Coastal Marine Project គម្រោង Pearl project និងអ្នកជំនាញអភិវឌ្ឍន៍ប្រព័ន្ធផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំអភិវឌ្ឍន៍ប្រព័ន្ធ Building Cambodia's Agricultural Intelligence System។
ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានណែនាំទៅអ្នកជំនាញអភិវឌ្ឍន៍ប្រព័ន្ធ ធ្វើការសិក្សាជាមួយអ្នកជំនាញនៅក្នុងគម្រោងខាងលើ ដើម្បីសិក្សាផ្នែកបច្ចេកទេសទាំង Software និង Hardware ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធថ្មីមួយនេះឡើង៕