នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពីការបន្ស៊ីរបៀបប្រមូលនិងបញ្ចូលទិន្នន័យកសិកម្មរបស់មន្រ្តីកសិកម្មឃុំ ពីកម្មវីធី KoboToolBox មកកាន់កម្មវិធី CAO Farmbook app។ កិច្ចប្រជុំមានការចូលរួមពីមន្ត្រីជំនាញពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ក្រុមការងារ FAO និងមន្ត្រីជំនាញនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល។ គោលបំណងនៃការបន្ស៊ីទិន្នន័យនេះគឺដើម្បីកាត់បន្ថយការចំណាយ ពេលវេលា កំហុសឆ្គងនិងភាពត្រួតស៊ីគ្នានៃការប្រមូលទិន្នន័យពីខេត្តគោលដៅក្នុងមូលដ្ឋាន ដដែលៗ ហើយច្រើនដង ដោយកែប្រែមកប្រើកម្មវិធីឌីជីថលរួមមួយដែលបានបង្កើតបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។