KH
|
EN
Toggle navigation
ទំព័រដើម
អំពីក្រសួង
សេចក្តីសង្ខេបអំពីក្រសួង
ថ្នាក់ដឹកនាំក្រសួង
ទំនាក់ទំនងក្រសួង
កម្រងឯកសារ
នាយកដ្ឋាន
នាយកដ្ឋានរដ្ឋបាល
អគ្គាធិការដ្ឋាន
នាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ
នាយកដ្ឋានផែនការ និងស្ថិតិ
ន.បុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
នាយកដ្ឋាននីតិកម្មកសិកម្ម
នាយកដ្ឋានកសិ-ឧស្សាហកម្ម
មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម
ន.ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
CAFE25
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋានក្សេតសាស្ត្រ
អគ្គ.សុខភាពសត្វនិងផលិតកម្មសត្វ
អគ្គនាយកដ្ឋានជលផល
អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
សេវាសាធារណៈ
ប្រព័ន្ធបញ្ជរតែមួយជាតិ
ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ
កម្រងសេវាសាធារណៈ
បណ្ណាល័យកសិកម្ម
អ៉ីម៉ែល
ទំព័រដើម
អំពីអគ្គនាយកដ្ឋានជលផល
សេចក្តីសង្ខេប
រចនាសម្ព័ន្ធថ្នាក់ដឹកនាំ
ទំនាក់ទំនង
សេវាសាធារណៈ
ពាក្យស្នើសុំសេវា
ប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផល
កម្រងឯកសារ
ឯកសារបច្ចេកទេស
របាយការណ៍បច្ចេកទេស
ព័ត៌មានផ្សេងៗ និងឧបករណ៍ IEC
ឯកសារកំពង់ផែសម្រាប់នាវាបរទេស
វីដេអូបច្ចេកទេស
មូលដ្ឋានទិន្នន័យផលនេសាទទឹកសាប ដោយ IFReDI
ចូលទៅកាន់ប្រព័ន្ធ
មូលដ្ឋានទិន្នន័យវាយតម្លៃផលនេសាទទឹកសាប (ឆ្នាំ២០២១–២០២៣)
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) បានអនុវត្តការស្ទង់មតិវាយតម្លៃផលនេសាទ (Catch Assessment Survey – CAS) ចាប់ពីឆ្នាំ២០២១ ដល់ ២០២៣ ដោយមានជំនួយបច្ចេកទេសពីគម្រោង FAO CAPFISH ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។ ការស្ទង់មតិបានប្រើវិធីសាស្ត្រសម្ភាសន៍រំលឹកឡើងវិញពីផលនេសាទប្រចាំខែជាមួយគ្រួសារនេសាទ ដើម្បីប្រមូលព័ត៌មានអំពីបរិមាណផលនេសាទ និងសមត្ថភាពធ្វើនេសាទនៅតាមបណ្ដារគ្រួសារនេសាទខ្នាតតូចនៅកម្ពុជា។ ការអនុវត្ដការវាយតម្លៃផលនេសាទទឹកសាបនេះជាជំហានសំខាន់មួយសម្រាប់ការកែលម្អប្រព័ន្ធតាមដាននិងបញ្ជូនទិន្នន័យស្ថិតិជលផលតាមរយៈខណ្ឌរដ្ឋបាលជលផលនាពេលអនាគត ដោយមានការគាំទ្របច្ចេកទេសពី IFReDI។
ការស្ទង់មតិរួមមានការសម្ភាសន៍ជ្រើសរើសគ្រួសារ (Household Selection Interview – HSI) ដែលសម្ភាសគ្រួសារ ១ដង ដើម្បីជ្រើសគ្រួសារចូលរួមដោយចៃដន្យ និងប្រមូលព័ត៌មានអំពីកម្រិតការពឹងផ្អែកលើការធ្វើនេសាទ និងសមាមាត្រនៃគ្រួសារនេសាទ។ បន្ទាប់មក គឺការសម្ភាសន៍អំពីផលនេសាទតាមគ្រួសារ (Household Catch Interview – HCI) ដែលជាការសម្ភាសន៍បែបរំលឹកឡើងវិញ ប្រព្រឹត្តឡើងប្រចាំខែ ដើម្បីប្រមូលព័ត៌មានអំពីផលនេសាទតាមប្រភេទ បរិមាណ និងសមត្ថភាពធ្វើនេសាទ ការចូលរួមរបស់យេនឌ័រ និងការប្រើប្រាស់ផលនេសាទ (រួមទាំងតម្លៃផលនេសាទ)។
ទិន្នន័យទាំងនេះត្រូវបានប្រមូលនៅទីវាលតាមបែបឌីជីថលទាំងស្រុង ដែលទម្រង់សំណួរត្រូវបានអភិវឌ្ឍឡើងក្នុងកម្មវិធី Kobo Toolbox។ ដើម្បីជួយសម្រួលដល់ការចូលដំណើរការទិន្នន័យនិងការរៀបចំរបាយការណ៍ ដោយមន្រ្តីបច្ចេកទេសរបស់ IFReDI ទិន្នន័យប្រមូលបានទាំងអស់ត្រូវបានគ្រប់គ្រងនៅក្នុងមូលដ្ឋានទិន្នន័យអនឡាញ។
ការស្ទង់មតិនេះផ្ដល់ទិន្នន័យគោលអំពីស្ថានភាពនេសាទទឹកសាបនៅតាមគ្រួសារនៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីកម្រិតការពឹងផ្អែកលើការធ្វើនេសាទក្នុងជីវភាពប្រចាំថ្ងៃ។ លទ្ធផលនៃការវាយតម្លៃនេះជាជំនួយដល់ការវាយតម្លៃនិងការប៉ាន់ប្រមាណផលនេសាទនៅថ្នាក់ខេត្ត។
របាយការណ៍ប្រចាំខែនិងប្រចាំឆ្នាំទាំងអស់ និងសៀវភៅណែនាំបច្ចេកទេស អាចទាញយកបានទាំងភាសាខ្មែរ និងភាសាអង់គ្លេស តាមតំណភ្ជាប់នៅទីនេះ