នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម មានលោក កែប ប៉ុច និង លោក លីសុវណ្ណារា បានអមដំណើរ ឯកឧត្តម ឈឿង គីរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះសិក្សា និងវាយតម្លៃគុណភាពដីនៅភូមិសាអង ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃនាយកដ្ឋានសហគមន៍កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង។ សកម្មភាពចុះសិក្សា និងវាយតម្លៃគុណភាពដីនេះក្នុងគោលបំណងដេីម្បីប្រេីប្រាស់សម្រាប់ដាំដុះដំណាំក្នុងក្របខណ្ឌនៃការអភិវឌ្ឍសហគមកសិកម្មទំនេីប។ ជាលទ្ធផលក្រុមការងារបានធ្វេីការកំណត់ចំណាត់ថ្នាក់ដីនៅតំន់សិក្សាខាងលេីហេីយបានបង្ហាញថាជាក្រុមព្រែខ្មែរ និងតាមរយ:ការប្រេីប្រាស់ឧបករណ៍តេស្តរហ័សបានបញ្ជាក់ថា ដីមានpH ចន្លោះពី ៤,៥ ទៅ ៥,៥ ទឹកអណ្តូងមាន pH=៤ ទឹកស្រះមានpH=5 និងទឹកត្រពាំងធម្មជាតិមានpH=6។