ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានកសិកម្មឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២

ចេញ​ផ្សាយ​ ២៦ មករា ២០២២ 5798

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្មបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកប្រធាន អនុប្រធានអង្គភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត លោកឧកញ៉ានាយកក្រុមហ៊ុន តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ-អន្តរជាតិ និងមន្រ្តីក្រោមឱវាទក្រសួងយ៉ាងច្រើនកុះករ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកសិកម្មដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន សម្រេចទទួលបានលទ្ធផលគួរជាទីមោទន ដូចដែលយើងបានជ្រាបតាមរយ:របាយការណ៍របស់ឯកឧត្តម ងិន ឆាយ។ សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:មោះមុតក្នុងការដឹកនាំ គ្រប់គ្រង សាមគ្គីផ្ទៃក្នុង និងកិច្ចសហ ការ និងគាំទ្រពីសំណាក់ឯកឧត្តម លោកជំទាវ មន្រ្តីក្រោមឱវាទ អន្តរក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម ធ្វើឱ្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការផ្សព្វផ្សាយ អនុវត្តបច្ចេកទេសកសិកម្មថ្មីៗ ការស្វែងរកទីផ្សារ ការរៀបចំបណ្តុំផលិត-ប្រមូលទិញ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបង្កើតកសិដ្ឋានបន្លែគំរូ ការ រៀបចំមន្ទីរពិសោធន៍គុណភាពបន្លែដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ល។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដោយសារមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាបុរេស្ថាបនិក។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិរបស់គ្រប់តួអង្គពាក់ព័ន្ធ ហើយឯកឧត្តមរដ្ឋមន្ត្រីផ្ញើក្តីសង្ឃឹម និងជឿ ជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងនៅតែបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំ២០២២។ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន មានឧត្តមភាពក្នុងការប្រកួតប្រជែង បរិយាប័ន្ន និងធន់នឹងការប្រែប្រួលអាកាសធាតុ ឈានទៅសម្រេចបានគោលដៅកាត់ បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខស្បៀង បង្កើនកំណើនកសិកម្មប្រកបដោយចីរភាព រក្សា ឱ្យបាននូវបរិស្ថានធម្មជាតិ ជំរុញការប្រណាំងប្រជែង និងគោរពនូវគោលការណ៍អភិវឌ្ឍន៍ប្រកប ដោយសមធម៌ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និន្នាការជំរុញការ នាំចេញកសិផលប្រកបដោយគុណភាព និងសុវត្ថិភាព ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីទស្សន: គាំទ្រនូវលទ្ធផលដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាមូលដ្ឋានគន្លឹះក្នុងការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២២ ទទួលបានជោគជ័យក្នុងនោះមាន ៖ ទី១. បង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលអាចយកមកលាយឡំផលិតគ្រឿងញាណ ដោយត្រូវសហការជាមួយអាជ្ញាធរគ្រឿងញាណ។ ទី២. បង្កើនការយកចិត្តទុកដាក់ និងជំរុញការអនុវត្តគម្រោងសកម្មភាព ស្របតាមក្របខណ្ឌ យុទ្ធសាស្ត្រ កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយបរិបទជំងឺកូវីដ-១៩ តាមរយ: 3R (1. Recovery 2. Reform 3. Resilience)ដែលក្នុងនេះរូមមាន៖ ១) រៀបចំគម្រោងសាកល្បង ផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគ (Grant Matthing ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់/សំណាញ់សម្រាប់ការដាំបន្លែលើផ្ទៃដីចាប់ពី ០.៥ហ.ត និងកំពង់ ឬគ្រោងនឹងអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ឬផ្តល់កម្ចីក្នុងអត្រាការប្រាក់ ៤%។ ២) ជំរុញផលិតកម្មគ្រាប់ពូជគ្រឹះ (Foundation Seeds) និងគ្រាប់ពូជវិញ្ញាបនបត្រ (Camilisc Seeds) នៃប្រភេទស្រូវក្រអូប (ផ្ការំដួល និងសែនក្រអូប) ពូជដំណាំដំឡូងមី និងស្វាយចន្ទី ដែលមានគុណភាព ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ តាមយន្តការភាព ជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ ៣) ពង្រឹងសមត្ថភាពក្រុមផលិត សមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្ម តាមកិច្ចសន្យា លើដំណាំស្វាយ ស្វាយចន្ទ័ ដំឡូងមិ និងបន្លែ។ ៤) ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ និងការបំពេញលក្ខខ័ណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ផ្លែស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូប។ ៥) វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព-សុវត្ថិភាព។ ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល និងរចនាសម្ព័ន្ធគាំទ ដូចជាទូត្រជាក់ តាមយន្តការ PPP នៅលើទីតាំងដែលជាកម្មសិទ្ធិរបស់រដ្ឋ និងឯកជន ដែលមានសក្តានុពលខ្ពស់ក្នុងការប្រមូលផ្ដុំបន្ថែម ចំនួន ០៣ កន្លែងសាកល្បងក្នុងជំហានទី ១ ដូចជា តំបន់ជាយក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។ ៦) ធ្វើសុខដុមនីយកម្ម និងសមាហរណកម្មផែនការសកម្មភាព និងគម្រោងនានាពាក់ព័ន្ធនឹង វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលគាំទ្រដោយថវិការដ្ឋ និងថវិការដៃគូ ក្នុងយុទ្ធសាស្ត្រ ស្តីពីការកែទម្រង់ការគ្រប់គ្រងការវិនិយោគសាធារណៈ។ ទី៣. បន្តជំរុញការសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្មដំណាំបន្សុនិងពង្រីកពូជដំណាំដែលមាន គុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងតម្លៃបន្ថែមខ្ពស់ និងធ្វើទំនើបកម្មនៅតាម កសិដ្ឋាន សហគមន៍ ស្របតាមស្ដង់ដា និងតម្រូវការទីផ្សារ។ ទី៤. ខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ប្រើប្រាស់ដី ការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសរីរាង្គ។ ត្រូវធ្វើទំនើបកម្មកសិដ្ឋាន ស្ថានីយពិសោធន៍ស្រាវជ្រាវ និងមណ្ឌលអភិវឌ្ឍន៍កសិកម្ម និងផលិតពូជ ផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ពង្រីកទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍កសិកម្ម ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំអាជីវកម្ម ធុរកិច្ចកសិកម្ម អភិវឌ្ឍខ្សែច្រវាក់តម្លៃ។ ទី៥. បន្តពង្រឹងកិច្ចសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី៦. ពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ពូជ ជី ថ្នាំកសិកម្ម គុណភាពដី។ គ្រប់គ្រងធនធានដីកសិកម្ម វាយតម្លៃគុណភាពដី កំណត់តំបន់ដាំដុះ ជំរុញការចុះបញ្ជីពូជដំណាំ និងចងក្រងបញ្ជីប្រភេទពូជដំណាំ ពង្រឹងវិធានការត្រួតពិនិត្យ SPS តាមរយៈការតាមដានវាយតម្លៃ និងការអន្តរាគមន៍កម្ចាត់សមាសភាពចង្រៃលើដំណាំ ការត្រួត ពិនិត្យនិងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ការឆ្លងរាលដាលសមាសភាពចង្រៃ។ល។ ទី៧. បន្តពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ បន្តរៀបចំនិងពង្រឹងអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យការងារគ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាព ជាពិសេសជំរុញការបញ្ចប់ការរៀបចំច្បាប់ស្តីពីការការពាររុក្ខ-ជាតិ និងភូតគាមអនាម័យ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍លើដំណាំសំខាន់ៗឱ្យបានឆាប់រហ័ស។ ទី៨. បន្តជំរុញការចរចាជាមួយបណ្តាប្រទេសនាំចូល ដើម្បីរៀបចំពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល។ ទី៩. ត្រូវបន្តកៀរគរផ្នែកឯកជន និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមវិនិយោគនៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេសទំនើប ប្រកបដោយភាពវៃឆ្លាត ការដាំដុះទំនើប ផ្ទះសំណាញ់ បច្ចេកទេសសន្សំសំចៃទឹក គម្របថង់ផ្លាស្ទិកកាត់បន្ថយការប្រើប្រាស់ទឹក កាត់បន្ថយកម្លាំងពលកម្ម។ យោងលើរបាយការណ៍លម្អិតរបស់ឯកឧត្តមប្រតិភូ បានបង្ហាញពីសមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបានក្នុងឆ្នាំ២០២១ មានជាអាទិ៍៖ - ផ្ទៃដីដាំស្រូវសរុបចំនួន ៣,៥៥លានហ.ត ស្មើនឹង ១១៦%នៃផែនការ (ស្រូវប្រាំង ៦៥០ពាន់ ហ.ត ស្រូវវស្សា ២,៩០លានហ.ត)។ បរិមាណផលសរុបចំនួន ១២,២១លានតោន (ស្រូវប្រាំង ២,៩៣លានតោន និងស្រូវវស្សា ៩,២៨លានតោន) កើនចំនួន ១១,៦% ធៀបឆ្នាំ២០២០។ - ផលិតគ្រាប់ពូជស្រូវក្នុងក្របខ័ណ្ឌប្រព័ន្ធស្បៀងបម្រុងចំនួន ២ ០០០តោន បានបញ្ចេញគ្រាប់ ពូជស្រូវចំនួន ១ ៥៤២តោន ជូនគ្រួសាររងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅចំនួន ៨ខេត្ត។ - ផ្ទៃដីសាកវប្បកម្មចំនួន ៣០៨ ៣៩០ហ.ត បរិមាណផលចំនួន ៤ ៣៦៥ ៨៧៨តោន (ដំណាំបន្លែ ៦៦ ៤៣៣ហ.ត បរិមាណផលចំនួន ៩០៨ ៥៩៥តោន ដំណាំហូបផ្លែ ២៤១ ៩៣៩ហ.ត បរិមាណផល ៣ ៤៥៧ ១៩៣តោន រុក្ខជាតិលម្អចំនួន ១៧ហ.ត បរិមាណផលចំនួន ៩០តោន) ។ ដំណាំសាកវប្បកម្មចំនួន ៥ប្រភេទដែលមានសក្ដានុពលនាំចេញគឺ៖ ១- ចេកអំបូងលឿង មានចំនួន ២៦៣ ១៤២តោន ៣- ស្វាយមានចំនួន ២ ១៩៧ ២៦៥តោន ៤- មៀន/មៀនប៉ៃលិនមានចំនួន ១៣១ ៤៩៨តោន និង៥- ម្នាស់មានចំនួន ៦២ ៥៦៤តោន។ ផលិតគ្រាប់ពូជដំណាំបន្លែចំនួន ២៨,៨១តោន ចែកជូនគ្រួសារប៉ះពាល់ដោយគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ចំនួន ៩៤ ៧២៥គ្រួសារ នៅខេត្តចំនួន ៩។ - ផ្ទៃដីដំណាំឧស្សាហកម្មចំនួន ១,៤៥លានហ.ត បរិមាណផល ១៩,១៦លានតោន ក្នុងនោះ (ដំណាំរយៈពេលខ្លី ៩៦០ ០០០ហ.ត បរិមាណផល ១៥,៦៩លានតោន និងដំណាំរយៈពេលវែង ៤៩០ ០០០ហ.ត បរិមាណផល ៣,៤៦លានតោន។ ដំណាំ ៥ប្រភេទដែលមានសក្ដានុពលនាំចេញគឺ៖ ១-ដំឡូងមីមានចំនួន ១៤,៧៣លានតោន ២-ពោតក្រហម ៧០០ពាន់តោន ៣-ស្វាយចន្ទី ៤៧០ពាន់តោន ៤- ដូងប្រេង ៣៦០ពាន់តោន ៥-ម្រេច ១៨ពាន់តោន។ - នាំចេញកសិផលសរុបចំនួន ១៥,៤០លានតោន មានវិញ្ញាបនបត្រមានចំនួន ៧,៩៨លានតោន ទៅកាន់ ៦៨ប្រទេស (ស្រូវចំនួន ២,១៩លានតោន ចំណិតដំឡូងមីក្រៀម ១,៦៤លានតោន ដំឡូងមីស្រស់ ១,១០លានតោន អង្ករ ៦២០ពាន់តោន ចេកអំបូងលឿង ៤២០ពាន់តោន ផ្លែស្វាយស្រស់ ២៤០ពាន់តោន និងគ្រាប់ពោត ២០០ពាន់តោន)។ ក្រៅពីសមិទ្ធផលខាងលើ អគ្គនាយកដ្ឋានកសិកម្មក៏ទទួលបានសមិទ្ធផលសំខាន់ៗមួយចំនួនទៀតផងដែរដូចជា ៖ ការងារពិសោធន៍-ស្រាវជ្រាវ ការកសាងសមត្ថភាព ការកសាងឯកសារបទដ្ឋានគតិយុត្ត ការផ្តល់សេវាសាធារណៈ និងកិច្ចសហប្រតិបត្តិការ។ល។ របាយការណ៍ក៏បានបង្ហាញផងដែរអំពីបញ្ហាប្រឈមសំខាន់ៗ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ផងដែរ។

Other News
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 105

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 106

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 223

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 206

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 215

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 221

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 448

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 606

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 571

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 644

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 750

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 830

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...