ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយលោក Mihai Andritoiu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី និងជាប្រធានគណៈប្រតិភូធុរកិច្ចរូម៉ានី នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងបានពិនិត្យលទ្ធភាពស្វែងរកទីផ្សារកសិផលកម្ពុជាទៅប្រទេសរ៉ូម៉ានី៕