ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីសម្ពោធបើកដំណើរការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល៥ឆ្នាំ ស្តីពី "Country Programming Framework (CPF 2024-2028)​" របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO)

ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 2065

នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Mina Dowlatchahi នាយិកាទទួលបន្ទុកភាពជាដៃគូនៃអង្គការ (FAO) ប្រចាំទីក្រុងរ៉ូម និងលោកស្រី Rebekah Bell នាយិកានៃអង្គការ (FAO) ប្រចាំកម្ពុជា បានអញ្ជើញជាគណៈអធិបតីសម្ពោធបើកដំណើរការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល៥ឆ្នាំ ស្តីពី "Country Programming Framework (CPF 2024-2028)​" របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនាថ្ងៃនេះ និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងភាគីពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលជាដៃគូសហប្រតិបត្តិការពេញលេញ និងមានសារៈសំខាន់ក្នុងការគិតគូរពីវិស័យស្បៀង និងកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានភាពម្ចាស់ការពិតប្រាកដ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលជានិច្ចជាកាលបានផ្តល់ការគាំទ្រ និងសហការជាមួយគ្នាសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យកសិកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថាក្នុងឆ្នាំ២០២៥ ខាងមុខនេះគឺជាគម្រប់ខួប ៨០ឆ្នាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងគម្រប់ខួប ៧៥ឆ្នាំដែលកម្ពុជាបានចូលជាសមាជិកនៃអង្គការ (FAO) ផងដែរ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថានធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលជាការអភិវឌ្ឍកសិកម្ម​ ដោយគិតគូរច្បាស់លាស់​ មានចក្ខុវិស័យវែងឆ្ងាយ​ និងស្របតាមបរិបទនាពេលបច្ចុប្បន្ន។

ជាយន្តការបន្ទាប់​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តដល់ដៃគូអភិវឌ្ឍនានា​ ចូលរួមសហការ​ជាមួយក្រសួងកសិកម្ម​ ក្នុងការធានាសន្តិសុខស្បៀង​ ការផ្តល់អាហារូបត្ថម្ភ ផ្តល់ផលចំណេញសេដ្ឋកិច្ចដល់ប្រជាកសិករ​ កាត់បន្ថយថ្លៃដេីមផលិត​ ការការពារសុខភាពសាធារណៈ​ និងនិរន្តរភាពបរិស្ថាន សំដៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល​ និងមានភាពបន្សុីគ្នាជាមួយគោលដៅរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព​ខ្ពស់។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី សូមជូនពរដល់អង្គពិធីទទួលបានជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់សុខសន្តិភាព៕

Other News
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 189

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពី ​ក្រុមហ៊ុន​ លី​ ហ្វ៊ូដ

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 197

ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព​ លុះត្រាតែ​មានការចូលរួមពីគ្រប់ភាគីទាំង​អស់​ ព្រម​ទាំងការ​ផ្សព្វផ្សាយ​ អប់រំ និងរាយការណ៍ផងដែរ

និស្សិតជ័យលាភីនៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំ​ពង់​ចាម​ ក្នុងកម្មវិធីប្រកួតប្រជែងវោហារកោសល្យ ក្នុងការផ្សព្វផ្សាយ អប់រំ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 191

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ស្តីពី«ការគ្រប់​គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម ដល់មន្រ្តីកសិកម្មឃុំខេត្តស្វាយរៀង»

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជា​​អធិបតីភាព​ក្នុងពិធី បើកវគ្គបណ្តុះស្តីអំពី...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 197

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាព​បើក​សិក្ខា​សាលា ស្តីពី«កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងអង្គការ WWF-កម្ពុជា» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលាស្តីអំពី «កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 193

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(កាឌី)

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 195

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីភាពក្នុងពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ និងការបិទបញ្ចប់កម្មវិធីជំរុញកំណើន វិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នផ្នែកនេសាទ»

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព​ក្នុង​ពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 200

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាននាំយកសាច់ជ្រូក​ សាច់មាន់​ ស៊ុតមាន់​ គ្រឿងទេស​ និងឱសថចែកជូនដល់ប្រជាជនភៀសសឹកនៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាននាំយកសាច់ជ្រូក​ សាច់មាន់​ ស៊ុតមាន់​ គ្រឿងទេស​ និងឱសថចែកជូនដល់ប្រជាជនភៀសសឹកនៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ៕
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 207

មណ្ឌលសុវត្ថិភាព ក្នុងស្រុកម៉ាឡៃបានទទួលឧបករណ៍ផលិតទឹកស្អាត២គ្រឿង ដែលអាចផលិតទឹកបាន២០០០ - ៣០០០លីត្រ/ម៉ោង/គ្រឿង

មណ្ឌលសុវត្ថិភាព ក្នុងស្រុកម៉ាឡៃបានទទួលឧបករណ៍ផលិតទឹកស្អាត២គ្រឿង ដែលអាចផលិតទឹកបាន២០០០ - ៣០០០លីត្រ/ម៉ោង/គ្រឿង។ បច្ចុប្បន្ន ឧបករណ៍នេះបានចាប់ដំណើរការផលិតទឹកស្អាតប្រកបដោយគុណភាពល្អ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 346

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 346

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាល​ជលផលព្រៃវែង ចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលព្រៃវែង...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 346

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមការងាររដ្ឋបាលស្រុកថ្មពួកគ្រប់លំដាប់ថ្នាក់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 334

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារបន្តនាំយកនូវអំណោយចែកជូនបងប្អូនប្រជាជនភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អមដំណើរដោយ ឯកឧត្តម សួន...