ឯកឧត្តម គឹម សុន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ QR-Code នៅលើស្លាកសញ្ញាថ្នាំកសិកម្ម។

ចេញ​ផ្សាយ​ ២០ ធ្នូ ២០២២ 21854

ព្រឹកថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្ម សហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការ (FAO) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ QR-Code នៅលើស្លាកសញ្ញាថ្នាំកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ។                          

សិក្ខាសាលាដែលរៀបចំឡើង គឺមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ លើការអនុវត្តការតម្រូវបមាណីយសម្រាប់ថ្នាំកសិកម្ម នៅក្នុងគ្រប់សកម្មភាពពាក់ព័ន្ធនឹងផលិតផលនេះ ជាពិសេស ផ្ដល់ឱ្យអ្នកលក់ដុំលក់រាយថ្នាំកសិកម្ម ទទួលបានការយល់ដឹងដូចខាងក្រោម៖  

ទី១-យល់ដឹងអំពីបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈជាបទបញ្ជាគតិយុត្ត បង្ខំឱ្យអនុវត្ត ដើម្បីបញ្ជៀសហានិភ័យដែលបង្កដោយការប្រើថ្នាំកសិកម្មពុំមានស្លាកសញ្ញាព័ត៌មាន ស្របតាមការតម្រូវបមាណីយដើម្បីផលប្រយោជន៍របស់កសិករ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយ ធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង សុខភាពសាធារណៈ និងនិរន្តរភាពនៃបរិស្ថាន។  

ទី២-ផ្ដល់ចំណេះដឹងបន្ថែមផ្នែកវិធានបច្ចេកទេសពាក់ព័ន្ធនឹងស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ឱ្យមាន ការយល់ច្បាស់ទៅលើព័ត៌មានបច្ចេកទេស និងរូបសញ្ញា-និមិត្តសញ្ញានៅលើស្លាកសញ្ញាព័ត៌មាន នៃផលិតផលថ្នាំកសិកម្ម។

ទី៣-ធានាអោយផលិតផលថ្នាំកសិកម្មដែលបានផ្តល់សុពលភាព ផ្គត់ផ្គង់ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាអោយមានគុណភាព និងប្រសិទ្ធភាពសម្រាប់កសិករទិញយកទៅប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម។

ទី៤-ពង្រឹងចំណេះដឹង និងសម្ថភាពដល់មន្ត្រីនាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការបញ្ចូលទិន្នន័យក្នុងការអធិការកិច្ចដែលមានភាពងាយស្រួលក្នុងការពិនិត្យមើលប្រវត្តិ និងទិន្នន័យរបស់ក្រុមហ៊ុនបានច្បាស់លាស់។

ប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និង គំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម ត្រូវបានបង្កើតឡើងក្រោមការគាំទ្រ ទាំងបច្ចេកទេស និង ថវិកាពីអង្គការ( FAO) និង កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្ម កម្ពុជា-អូស្រ្តាលី ដំណាក់កាលទី២ (CAVACII) នៅក្នុង ឆ្នាំ២០១៨។ នៅឆ្នាំដើម ២០២១ កម្មវិធីខ្សែច្រវ៉ាក់ CAVACII បានបន្តគាំទ្រដល់នាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការអភិវឌ្ឈន៍ ប្រព័ន្ធ QR Code នេះឡើងដើម្បីពង្រឺងគុណភាពព័ត៌មាន នៅលើស្លាកសញ្ញាថ្នាំកសិកម្ម។                                                                                       

Other News
ចេញ​ផ្សាយ​ ២៤ មករា ២០២៦ 108

«ប្រជានេសាទនៅតំបន់ឆ្នុកទ្រូខេត្តកំពង់ឆ្នាំងសម្ដែងក្ដីរីករាយចំពោះការកើនឡើងផលនេសាទ»

ប្រជានេសាទនៅតំបន់ឆ្នុកទ្រូខេត្តកំពង់ឆ្នាំងសម្ដែងក្តីរីករាយដោយផលនេសាទបានកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេស៣ឆ្នាំចុងក្រោយនេះ។ ប្រជានេសាទ បានថ្លែងអំណរគុណកិច្ចខិតខំប្រឹងប្រែង...
ចេញ​ផ្សាយ​ ២៤ មករា ២០២៦ 256

ការចិញ្ចឹមមាន់ដែលរៀបចំ​ផែនការ​ច្បាស់លាស់ និងការកែច្នៃបន្ថែម អាចផ្តល់ផលចំណេញ និងតម្លៃបន្ថែមខ្ពស់

នៅកម្ពុជា តម្រូវការសាច់មាន់ទូទាំងប្រទេស មានចំនួនចាប់ពី១៥ម៉ឺន ទៅ១៦ម៉ឺនក្បាលក្នុង១ថ្ងៃ។ ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងទទួលបានផលចំណេញ ការចិញ្ចឹមមាន់ ទាំងការចិញ្ចឹមតាមបែបពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ២៣ មករា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ និងឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចពិភាក្សាអំពីការអភិវឌ្ឍ ផលិតកម្ម និង អាជីវកម្មស្វាយចន្ទី

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានដឹកនាំកិច្ចពិភាក្សាអំពីការអភិវឌ្ឍ ផលិតកម្ម និង អាជីវកម្មស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៣ មករា ២០២៦ 268

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយ​ក្នុង​វិស័យ​កសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២២ មករា ២០២៦ 323

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះបោះស្លាកសញ្ញាហាមឃាត់ និងបោះបង្គោលព្រំការពារភ្លើងឆេះព្រៃលិចទឹក និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌ...
ចេញ​ផ្សាយ​ ២២ មករា ២០២៦ 307

ឯកឧត្ដម យ៉ង សាំងកុមារ និងឯកឧត្ដម ឃុន សាវឿន អញ្ជើញ​ជា​អធិបតីភាពក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាល ការពង្រឹង​សមត្ថភាព​ដល់មន្រ្តីកសិកម្មឃុំ ស្ដីពី «ការត្រៀមបង្ការគ្រោះ​មហន្ត​រាយ​ក្នុងវិស័យកសិកម្ម» នៅខេត្តសៀមរាប

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំវគ្គបណ្ដុះបណ្ដាល «ការពង្រឹងសមត្ថភាព​ដល់​មន្ត្រីកសិកម្មឃុំ ស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុង​វិស័យ​កសិកម្ម»...
ចេញ​ផ្សាយ​ ២១ មករា ២០២៦ 424

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ មករា ២០២៦ 373

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា​ពីការ​​ត្រៀម​រៀបចំ ពិធីបុណ្យមាឃបូជា នាថ្ងៃខាងមុខ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាពីការត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា...
ចេញ​ផ្សាយ​ ២១ មករា ២០២៦ 384

ក្រសួងកសិកម្មចុះ MoU ជាមួយដៃគូវិស័យឯកជន ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប

នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២០ មករា ២០២៦ 454

ឯកឧត្តម ហ៊ាន វណ្ណហន និងឯកឧត្តម តួច ប៊ុនហួរ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកែសម្រួលភារកិច្ចនៃការទទួលខុសត្រូវលើមុខដំណាំរបស់នាយកដ្ឋានដំណាំអាយុកាលវែង និងដំណាំរដូវនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន រួមនឹង ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការកែសម្រួលភារកិច្ចនៃការទទួលខុសត្រូវលើមុខដំណាំរបស់នាយកដ្ឋានដំណាំអាយុកាលវែង...
ចេញ​ផ្សាយ​ ២០ មករា ២០២៦ 562

កិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ដំបូងនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 522

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំមន្ត្រីជំនាញ ប្រមូលផលដំណាំបន្លែលើកទី១ សម្រាប់ផ្គត់ផ្គង់ចែកជូនដល់​បងប្អូន​ភៀសសឹក នៅស្រុកមួយចំនួន ក្នុងខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​​ចូលរួមប្រមូលផលដំណាំបន្លែលើកទី១ នៅសួនបន្លែរបស់​កាយ​ឫទ្ធិនារីកម្ពុជា...