ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម

ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២២ 3822

កម្មវិធីទី៤៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែល៖ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម =========================== នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ក្នុងជំនួបដ៍មានសារសំខាន់នេះ ឯកឧត្តមបានលើកឡើងថា កសិករកម្ពុជាបានអភិវឌ្ឍន៍ខ្លួនផុតពីការធ្វើកសិកម្មដើម្បីត្រឹមតែផ្គត់ផ្គង់សន្តិសុខស្បៀងសម្រាប់គ្រួសារ និងឈានមកដល់ដំណាក់កាលផលិតដើម្បីប្រាក់ចំណេញ និងសល់ប្រាក់ដើម្បីសន្សំទុកវិញម្តងហើយ។ យ៉ាងណាមិញ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវគិតដល់វិស័យកសិកម្ម និងខ្សែច្រវ៉ាក់ផលិតកម្មទាំងមូល តាំងពីមុនពេលផលិត រហូតដល់ការលក់នៅលើទីផ្សារ ដែលជាកំណែទម្រង់ដ៏ធំ ស៊ីជម្រៅ ប្រើរយៈពេលយូរ និងមិនមែនពាក់ព័ន្ធត្រឹមតែក្រសួងកសិកម្មមួយនោះទេ ដែលការងារនេះទាមទារឱ្យមានការចូលរួមពីគ្រប់តួអង្គទាំងអស់ និងការប្រមូលផ្តុំកម្លាំងរួមទាំងមូលដើម្បីដោះស្រាយបញ្ហា ដូចដែល សម្តេចតេជោនាយករដ្ឋមន្រ្តី តែងដឹកនាំអនុវត្តដោយជោគជ័យជារៀងរហូតមក ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទន្ទឹមនេះ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បងប្អូនប្រជាកសិករ និងកងកម្លាំងយោធាផងដែរ។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ យើងបានរួមគ្នាដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបានយ៉ាងមានប្រសិទ្ធភាព និងសម្រេចបានស្ថិរភាពថ្លៃស្រូវក្នុងរយៈពេលដ៏ខ្លីជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ជាដើម។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ផងដែរថា ការចូលរួមសហការយ៉ាងស្អិតរមួតពីថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់រាជធានី-ខេត្ត ដែលនៅផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋជាអ្នកផលិត និងដឹងពីរូបភាពរួមនៃចរន្តសេដ្ឋកិច្ច និងជីពចរសេដ្ឋកិច្ចគ្រប់វិស័យនៅក្នុងខេត្ត គឺជាកត្តាគន្លឹះដែលចូលរួមជួយបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្ត។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអង្គភាពចំណុះខេត្តទាំងអស់ សម្រាប់កិច្ចសហការដ៏ល្អប្រសើរ ទាំងក្នុងពេលកន្លងមក និងពេលអនាគតខាងមុខ៕

Other News
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 128

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 133

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 230

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 217

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 224

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 230

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 452

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 609

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 576

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 646

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 752

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 831

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...