ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញចុះតាមដាន និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មបណ្តាល មកពីគ្រោះរាំងស្ងួត នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ៣០ សីហា ២០២៤ 2757

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះតាមដាន និងធ្វើការវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មលើផ្ទៃដីចំនួន១ ៧៤១ហិតា ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ស្ថិតនៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប។

ឯកឧត្តមបញ្ជាក់ថា ក្នុងស្ថានភាពនេះ ថ្នាក់ដឹកនាំជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីកសិកម្មទាំងអស់ រួមជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោយប្រើគ្រប់មធ្យោបាយ សំដៅធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។

ឯកឧត្តមបានណែនាំ និងផ្តល់ជាអនុសាសន៍មួយចំនួន ដល់អជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម ត្រូវធ្វើការសហការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ជាពិសេសការគិតគូរនៅពេលខាងមុខនេះ ដោយត្រូវកែប្រែការដាំដុះដំណាំស្រូវ ទៅជាការដាំដុះពិពិធកម្មដំណាំ ឬបន្លែជាដើម ដែលមានតម្រូវការទឹកតិចជាងដំណាំស្រូវ។

ឯកឧត្តមបន្ថែមថា ចំពោះការវាយតម្លៃពីការខូចខាត និងតម្រូវការស្តារឡើងវិញ ត្រូវធ្វើឡើងដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរភូមិឃុំ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលាសម្រាប់ការស្តារឡើងវិញ ចៀសវាងមានការយឺតយ៉ាវ ធ្វើឱ្យខកខានដល់ការដាំដុះរបស់កសិករ៕

កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងខេត្តសៀមរាប មានភ្លៀងធ្លាក់រាយប៉ាយតាមតំបន់មួយចំនួន តែក្នុងបរិមាណតិចតួច មិនទាន់គ្រប់គ្រាន់នឹងតម្រូវការរបស់ដំណាំនៅឡើយ។ 

បើភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត នោះដំណាំស្រូវអាចស្តារឡើងវិញបានមួយចំនួនធំ ព្រោះស្ថិតក្នុងវគ្គលូតលាស់ និងស្រូវដែលស្ថិតក្នុងតំណាក់កាលកកើតកួរត្រូវទទួលរងការខូចខាត។ ក្រោយទទួលបានទឹកភ្លៀងបានមួយចំនួន ស្រូវបានចាប់ផ្តើមដុះលូតលាស់ និងប្រែពណ៌ពីក្រហមក្រៀមស្វិត មកបៃតងជាបណ្តើរៗ ដែលជាសញ្ញាបញ្ចាក់ថា ស្រូវអាចដុះឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ទិន្នផលនឹងត្រូវថយចុះ តិចឬច្រើន ដោយចៀសពុំរួច៕

Other News
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 83

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា

នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 85

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦»

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 219

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 445

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 427

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 510

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 680

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 708

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 729

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 748

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 796

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 838

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល