អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ ចុះបង្រ្កាបទីតាំងផលិត លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ

ចេញ​ផ្សាយ​ ១ មីនា ២០២៤ 2932

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ដែលម្ចាស់ទីតាំងខាងលើមានឈ្មោះ សៀង សៀកត្រាយ សញ្ជាតខ្មែរ ភេទប្រុស អាយុ ៣១ឆ្នាំ។

ជាលទ្ធផលនៃការចុះបង្រ្កាប​នេះ សមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងរួមមាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង អាំងវែកទ័រកែច្នៃ(ឆក់ក្តៅ)ចំនួន ១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រី ចំនួន ២៨០ប្រអប់។

សូមបញ្ជាក់ថា ក្រៅពីរឹបអូសវត្ថុតាងទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងលក់ឧបករណ៍ឆក់ខុសច្បាប់ ដើម្បីកសាងសំណុំឯកសារបញ្ជូនទៅសាលាតំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕

Other News
ចេញ​ផ្សាយ​ ៦ មេសា ២០២៦ 207

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្ដីពី ការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញាសាយតេស

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពី វឌ្ឍនភាពនៃការរៀបចំរបាយការណ៍ស្ដីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញាសាយតេស...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 383

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 382

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 392

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 472

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 465

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 460

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 509

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 508

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 511

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 478

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 528

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...