កិច្ចប្រជុំលើកទី៥ របស់គណៈកម្មការតម្រង់ទិសនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH)

ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២២ 17812

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២  ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសកម្មវិធី បានដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការតម្រង់ទិសនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH) ដោយមានការអញ្ជើញចូលរួមពី លោក ហ៊ុល បុណ្ណារ័ត្ន ប្រធាននាយកដ្ឋានសហប្រតិបត្តិការពហុភាគី តំណាងឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាសហប្រធាន និងឯកឧត្តម លោក លោកស្រីជាសមាជិកគណៈកម្មការតម្រង់ទិសកម្មវិធីមកពីក្រសួងពាក់ព័ន្ធ លោក លោកស្រីជាមន្រ្តីអនុវត្តកម្មវិធី និងទីប្រឹក្សាបច្ចេកទេសនៃអង្គការ FAO, UNIDO និងអង្គការ UNESCO រួមទាំងអង្គការដៃគូរ Oxfam, Save the Children, WCS, Aid et Action ឬតំណាង បានចូលរួមប្រជុំផ្ទាល់ និងពីចម្ងាយតាម Zoom ដែលមានចំនួនសរុប៦៧នាក់ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអនុប្រធានកម្មវិធី បានមានមតិស្វាគមន៍ដល់គណៈអធិបតី សមាជិក សមាជិការ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី៥នេះ និងបានជម្រាបពីរបៀបវារៈនៃកិច្ចប្រជុំ។
ឯកឧត្តម ហាស់ សារ៉េត បានថ្លែងពីគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើការឆ្លុះបញ្ចាំងពីការអនុវត្តសកម្មភាពគម្រោង លទ្ធផលវឌ្ឍនភាពសម្រេចបាន ចំនុចសំខាន់ៗដែលបានរៀនសូត្រ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ ក្នុងពេលអនុវត្តដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការគាំទ្របច្ចេកទេស និងអង្គការពាក់ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងសូចនាករសំខាន់ៗទាំង៨ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញវត្ថុ (Financing Agreement) រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងសហភាពអឺរ៉ុប ជូនដល់ប្រធាន និងសហប្រធានគណៈកម្មការតម្រង់ទិសនៃកម្មវិធី និងដើម្បីទទួលបាននូវអនុសាសន៍ល្អៗដើម្បីចូលរួមកែលម្អការអនុវត្តកម្មវិធីឲ្យកាន់តែល្អប្រសើបន្ថែមទៀត។ ឯកឧត្តមប្រធាន បានប្រកាសបើកកិច្ចប្រជុំ និងបានដឹកនាំសម្របសម្រួលកិច្ចប្រជុំតាមរបៀបវារៈដែលបានគ្រោងទុក។

ឯកឧត្តម ប្រធានបានអញ្ជើញ លោកតំណាងឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការតម្រង់ទិសកម្មវិធី ដើម្បីថ្លែងសុន្ទរកថាស្វាគមន៍ និងបានបញ្ជាក់ពីកិច្ចខិតខំដើម្បីបន្តកិច្ចសហការ និងគាំទ្រដល់ដំណើរការអនុវត្តកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។

បន្ទាប់ពីការធ្វើបទបង្ហាញពីភាគីពាក់ព័ន្ធនឹងការអនុវត្តគម្រោង ឯកឧត្តមប្រធាន បានថ្លែង កោតសរសើរដល់មន្ត្រីបច្ចេកទេស  រដ្ឋបាលជលផល ទីប្រឹក្សា អ្នកជំនាញការជាតិ អន្តរជាតិ អង្គការ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលយ៉ាងល្អ ទោះបីជាយើងបានជួបប្រទះបញ្ហាប្រឈមនានាមួយចំនួន។ 

ឯកឧត្តមប្រធាន សហប្រធាន រួមទាំង លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបបានឯកភាពលើរបាយការណ៏វឌ្ឍន្នភាព ផែនការបន្ត និងបានផ្តល់អនុសាសន៍មួយចំនួនដើម្បីចូលរួមកែលម្អការអនុវត្តកម្មវិធីឲ្យកាន់តែល្អប្រសើរ។

Other News
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 21

ក្រសួងកសិកម្មបន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសារធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 83

ចូលរួមទាំងអស់គ្នា អប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្ម ដើម្បីបង្ការគ្រឿងញៀន និងការឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 317

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 319

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះវាយតម្លៃផ្ទាល់​ដល់ខ្នងផ្ទះ​កសិករ​នៅ​ស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការ​ទទួលបានពី «គម្រោង EMPOWER»

នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចុះ​ពិនិត្យ​ទិន្នន័យគ្រួសារកសិករក្រីក្រកម្រិត១ ក្រីក្រកម្រិត២...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 331

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា

នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 357

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦»

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 446

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 568

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 535

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 586

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 788

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...