ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមជាគណៈអធិបតីក្នុងសន្និបាតប្រចាំឆ្នាំស្តីពី ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៣ 3622

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតីក្នុងសន្និបាតប្រចាំឆ្នាំស្តីពីការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។

នៅក្នុងពិធីសន្និបាតប្រចាំឆ្នាំនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា CARDI គឺមានវិសាលភាពធំណាស់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ផ្តល់ផលចំណេញដល់កសិករ និងផ្តល់មុខមាត់ដល់ប្រទេសជាតិ តាមរយៈការនាំអង្ករកម្ពុជាចូលក្នុងទីផ្សារអន្តរជាតិ ជាអាទិ៍អង្ករសែនក្រអូប និងផ្ការំដួល ដែលបានឈ្នះពានអង្ករល្អបំផុតលើសាកលលោក។

ជាយន្តការ CARDI  ត្រូវជំរុញប្រព័ន្ធពូជសុទ្ធសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ហើយក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ CARDI ត្រូវរៀបចំខ្លួនឱ្យមានលទ្ធភាពកំណែទម្រង់ឆ្ពោះទៅរាជបណ្ឌិតសភាកសិកម្ម ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា ទិសដៅឆ្នាំថ្មីនេះ គឺ CARDI  ត្រូវធ្វើការស្រាវជ្រាវគ្រប់អនុវិស័យទាំងអស់ លើបច្ចេកទេស យុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ហើយត្រូវមានកំណត់គោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់លើដំណាំសេដ្ឋកិច្ច ដែលមានសក្តានុពលសម្រាប់ទីផ្សារ ហើយកសិករអាចដុះបាន ព្រមទាំងមានលទ្ធភាពអាចផលិតក្នុងទ្រង់ទ្រាយធំពិតប្រាកដ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងជាពិសេសការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី  ជាគោលនយោបាយ គឺក្រសួងកំពុងធ្វើការងារជាច្រើន ក្នុងការរក្សាស្ថិរភាពតម្លៃ ដែលកសិករអាចបន្តការផលិត ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមមូលដ្ឋាន និងសហគមន៍កសិកម្មទំនើប។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមថា ជាចក្ខុវិស័យ គឺយើងនឹងមានធនធានមនុស្សច្រើន និងថវិកា សម្រាប់ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងរចនាសម្ព័ន្ធផ្សេងៗផងដែរ។ ទន្ទឹមនឹងនេះដែរ ការចុះកម្មសិទ្ធិបញ្ញា ក៏ជាការងារចាំបាច់មួយ ក្នុងកំណត់អត្តសញ្ញាណ ការទទួលស្គាល់ និងគុណតម្លៃនៃពូជស្រូវកម្ពុជា លើឆាកអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែម និងផ្តល់ផលចំណេញដល់កសិករ អ្នកផលិត ដូច្នេះត្រូវជំរុញការងារផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព៕

Other News
ចេញ​ផ្សាយ​ ៦ មេសា ២០២៦ 1

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្ដីពី ការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញាសាយតេស

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពី វឌ្ឍនភាពនៃការរៀបចំរបាយការណ៍ស្ដីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញាសាយតេស...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 349

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 339

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 358

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 439

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 434

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 432

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 490

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 488

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 496

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 463

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 508

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...