ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីនៅអគ្គនាយកដ្ឋានកៅស៊ូមានពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ អគ្គនាយកដ្ឋានកៅស៊ូ

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3511

 

 

នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ គ.ស២០១៨ នៅអគ្គនាយកដ្ឋានកៅស៊ូមានពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ អគ្គនាយកដ្ឋានកៅស៊ូស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនិងមន្រ្តីជាន់ខ្ពស់ ហើយនិងអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀតផងដែរ។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងការអនុវត្តចង្កោមសកម្មភាពពាក់ព័ន្ធ ប្រមូលយករាល់បញ្ហាប្រឈមផ្សេងៗ និងធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ឋដើម្បីលើកជាដំណោះស្រាយកំណត់ទិសដៅនិងវិធានការអនុវត្តក្នុងឆ្នាំបន្ទាប់ឲ្យកាន់តែមានប្រសិទ្ធភាព បន្តរួមចំណែកសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិឆ្នាំ២០១៤-២០១៨ ក៏ដូចជាផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យកសិកម្ម២០១៤-២០១៨។ ឯកឧត្តម ប៉ុល សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថាផ្ទៃដីដាំសរុបជាង ៤៣ម៉ឺនហតក្នុងនោះប្រហែល ៦៤%ជាដីកៅស៊ូកសិឧស្សាហកម្ម ផ្ទៃដីកៅស៊ូចៀរជ័រ ១៧ម៉ឺនហត។

មានរោងសិប្បកម្មកែច្នៃចំនួន ១៣៩ ផលិតកៅស៊ូស្ងួតបានជាង១៩ ម៉ឺនតោន។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងនិងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ តំណាងអង្គភាព និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដៃគូ អភិវឌ្ឍ និងប្រតិបត្តិករក្នុងវិស័យកៅស៊ូទាំងអស់ដែលបានឆ្លៀតឱកាសចូលរួមពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ដែលជាធាតុចូលទាំងវិជ្ជមាននិងអវិជ្ជមានឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនិងរិះរកគំនិតថ្មីៗពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យកៅស៊ូនៅប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់និងមាននិរន្តរភាព។

ក្នុងឆ្នាំ២០១៧ ប្រាក់ចំណូលលក់ជ័របានរហូតដល់ជិត៣០០លានដុល្លារ ដែលចំណូលនេះពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%។ ក្រសួងក៏បានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិ កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារឿយៗតែងតែបានរំឭកអំពីការរីកចម្រើននិងសក្ដានុពលនៃឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាផងដែរ។ កៅស៊ូធម្មជាតិគឺជាដំណាំយុទ្ធសាស្រ្តដែលផ្តល់ពហុប្រយោជន៍ជាច្រើនដល់អ្នកដាំ ដល់សេដ្ឋកិច្ចជាតិ សង្គមបរិស្ថាន និងចូលរួមលើកកម្ពស់ប្រាក់ចំណូលសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ មុខរបរ កាត់បន្ថយចំណាកស្រុក ផ្តល់ឈើសម្រាប់ប្រើប្រាស់ជាគ្រឿងសង្ហារឹម ជាគម្របព្រៃឈើ ចូលរួមថែរក្សាលំនឹងបរិស្ថាន និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំបន្ថែមមួយចំនួនជូនអគ្គពិធីយកទៅគិតគូពិចារណានិងអនុវត្តឲ្យទទួលបានលទ្ធផលល្អៗថែមទៀតនាឆ្នាំ២០១៨៖

ទី១-ត្រូវធ្វើបច្ចុប្បន្នភាពផែនការ យុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍកៅស៊ូឱ្យបានសមស្រប។ ដូច្នេះចាំបាច់ត្រូវប្រមូលធាតុចូលឱ្យគ្រប់គ្រាន់ អគ្គនាយកដ្ឋានកៅស៊ូត្រូវចុះពិនិត្យនិងណែនាំទៅដល់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រង និងការអនុវត្តប្រចាំខែ ប្រចាំឆ្នាំ រួមនឹងគម្រោងផែនការដាំដុះ និងផែនការអាជីវកម្មប្រចាំឆ្នាំ រួចផ្ញើមកអគ្គនាយកដ្ឋានកៅស៊ូ។ អគ្គនាយកដ្ឋានកៅស៊ូត្រូវសហការជាមួយ ELCs លើការងារបច្ចេកទេសដាំដុះ ការថែទាំ ការយកផល ការកែច្នៃ រួមទាំងការនាំចេញផងដែរឱ្យបានសមស្របតាមលក្ខខណ្ឌបច្ចេកទេសនិងនីតិវិធីជាធរមាន។

ទី២-ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីផ្សារនាំចេញផលិតផលកៅស៊ូដោយត្រូវគិតគូរជាចម្បងទៅលើ៖ ទីផ្សារ ជំរុញការធ្វើពិពិធកម្មផលិតផលកៅស៊ូកែច្នៃបឋម ជាប្រភេទផលិតផលជ័រកៅស៊ូខាប់និងកៅស៊ូចំរុះ សិក្សាអំពីតម្រូវការធនធានមនុស្សបម្រើក្នុងវិស័យកៅស៊ូ ត្រូវពិនិត្យឡើងវិញអំពីយន្តការគ្រប់គ្រងមួយឱ្យបានច្បាស់លាស់ចំពោះចម្ការកៅស៊ូកសិឧស្សាហកម្មនិងចម្ការកៅស៊ូគ្រួសារ រួមទាំង រោងចក្រនិងសិប្បកម្មកែច្នៃកៅស៊ូបឋម។

ទី៣-ត្រូវសិក្សាបន្ថែមលើការងារស្រាវជ្រាវបច្ចេកទេស ការពង្រីកទីតាំងស្ថានីយនិងមន្ទីរពិសោធន៍ បង្កើនសមត្ថភាពស្រាវជ្រាវ ផ្សព្វផ្សាយ បង្ហាញនិងផ្ទេរបច្ចេកវិទ្យា។

ទី៤-ត្រូវបន្តជំរុញចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារដើម្បីបង្កើតកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍របស់កសិករទាំងការដាំដុះ ការយកផល ការកែច្នៃ និងអំណាចនៃការចរចាថ្លៃពេលលក់ផលិតផល។

ទី៥-ត្រូវបន្តកៀរគរនិងទាក់ទាញរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីអនុវត្តឱ្យសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍកៅស៊ូឱ្យទទួលបានជោគជ័យ។

ទី៦-សិក្សាស្រាវជ្រាវអំពីលទ្ធភាពក្នុងការបង្កើនទិន្នផល ដើម្បីឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។

ទី៧-ជំរុញសិប្បកម្មកែច្នៃឲ្យកាន់តែជិតសហគមន៍កៅស៊ូគ្រួសារដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនតម្លៃបន្ថែមលើផលិតផល។ ទី៨.អគ្គនាយកដ្ឋាន និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូត្រូវសហការគ្នា ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីជាប្រយោជន៍ក្នុងការអនុវត្តភារកិច្ចឲ្យបានទទួលជោគជ័យ។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 442

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 469

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 874

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 944

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1033

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 947

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1040

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 978

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1031

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1350

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1580

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...