ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់មើលថែ និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 2574

នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើ នៅសណ្ឋាគារកាំបូឌីយ៉ាណា  រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ត្រូវបានសហការដឹកនាំដោយ ឯកឧត្តម ចាន់ សុវត្ថិភាព និងឯកឧត្តម សាយ សុភក្រភោគា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជា និង លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) ព្រមទាំងមានការចូលរួមពីក្រុមបេសកកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ សហភាពអឺរ៉ុប ធនាគារវិនិយោគអឺរ៉ុប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT គម្រោង CREA ក្រុមហ៊ុនវាយតម្លៃផលប៉ះពាល់របស់កម្មវិធី (SP3) ក្រុមហ៊ុនផ្តល់សេវាកម្ម សម្រាប់តំបន់ ១ តំបន់ ២ និងតំបន់ ៣ (SP1-2-3) សរុបចំនួន ៧០ នាក់ (ក្នុងនោះ មានស្ត្រី ២០ នាក់) ។
កិច្ចប្រជុំបានបង្ហាញ និងពិភាក្សាអំពីលទ្ធផលសំខាន់ៗ ដែលក្រុមបេសកកម្មបានរកឃើញ ចាប់ពីថ្ងៃទី២៦​ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅតំបន់គោលដៅមួយចំនួនរបស់កម្មវិធី ។
អង្គប្រជុំក៏បានពិនិត្យ និងកែសម្រួលសកម្មភាពការងារមួយចំនួន ព្រមទាំងកំណត់សកម្មភាពអាទិភាពមួយចំនួន ដើម្បីពន្លឿនល្បឿននៃការអនុវត្តកម្មវិធី ឱ្យកាន់តែមានប្រសិទ្ធភាព  ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងស្របតាមទិសដៅគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តមនាយកកម្មវិធី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ កម្មវិធីសម្រេចបានវឌ្ឍនភាពល្អៗជាច្រើន គួរឱ្យកត់សម្គាល់ ។ ឯកឧត្តមក៏បានលើកទឹកចិត្ត និងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនសន្ទុះនៃកិច្ចសហការ និងខិតខំបំពេញភារកិច្ចបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្ររបស់កម្មវិធីប្រកបដោយចីរភាព ។
គួរបញ្ជាក់ថា កម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកា ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC) ។ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៦ តុលា ២០២៦ 55

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានសហការរៀបចំទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅខេត្តរតនគិរី

នាព្រឹកថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងទិវាស្បៀងអាហារពិភពលោក...
ចេញ​ផ្សាយ​ ១៥ តុលា ២០២៦ 427

𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗔𝗴𝗿𝗶𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻

🌾🎙 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗔𝗴𝗿𝗶𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 How can innovation, investment and partnerships shape the future of Cambodia's agrifood systems? In this special podcast episode, H.E. Prak David, Secretary of State at the Ministry of Agriculture, Forestry and Fisheries (MAFF), and Rebekah Bell, FAO Representative in Cambodia,...
ចេញ​ផ្សាយ​ ១៥ តុលា ២០២៦ 405

សូមថ្វាយមហាព្រះរាជកុសល គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

សូមថ្វាយមហាព្រះរាជកុសល គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 541

សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានិងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 558

ឯកឧត្តម គង់ ច័ន្ទវាសនា៖ តម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញកើនឡើង ខណៈរាជរដ្ឋាភិបាលត្រៀមវិធានការគាំទ្របន្ថែមទៀត

ឯកឧត្តម គង់ ច័ន្ទវាសនា៖ តម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញកើនឡើង ខណៈរាជរដ្ឋាភិបាលត្រៀមវិធានការគាំទ្របន្ថែមទៀត
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 621

ចូលរួមផ្សព្វផ្សាយពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសោមនស្សរីករាយចំពោះលោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» ដែលបានយល់ព្រមធ្វើជាទូតសុច្ឆន្ទៈ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 604

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together. 🌾💡 From investment and business partnerships to new technologies, innovation and market opportunities, CAFE26 will bring together farmers, businesses, investors, financial institutions, innovators, young people and development partners from Cambodia and beyond. More than just an exhibition, CAFE26 is a platform to connect ideas with investment,...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 620

ក្រសួងកសិកម្មកោះប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ដឹកនាំកិច្ចប្រជុំក្រុមការងារ​ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 814

«វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្មវិធី បានថ្លែងថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 789

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 831

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ចើញដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និបាតអន្តរជាតិ និងកិច្ចប្រជុំ ICID នៅប្រទេសបារាំង

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំតំណាងក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសន្និបាតអន្តរជាតិលើកទី២៦...