ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងលោក QIU WENXU នាយកប្រតិបត្តិ និងជាអនុប្រធាននៃបណ្ឌិត្យសភាផ្លូវសូត្រហៃគូ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ភាពធន់ និងការអភិវឌ្ឍន៍ច្រវាក់ផ្គត់ផ្គង់កសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបជូនថា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការវិនិយោគលើអនុវិស័យសំខាន់ៗផ្តោតលើការពិសោធន៍ស្រាវជ្រាវ និងពង្រីកទំហំនៃការកែច្នៃកសិផលសក្តានុពល សំដៅបង្កើនការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទទួលបានផលចំណេញទាំងអស់គ្នា៕