ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្មស្បៀងអាហារនៅកម្ពុជា» ដោយផ្តោតសំខាន់លើ គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគ ការផ្ដល់ហិរញ្ញប្បទាន ការបង្កើត និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ៕