ព័ត៌មានផ្សេងៗទៀត
ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក ដើម្បីសហការជាមួយរោងម៉ាស៊ីនកិនស្រូវជាដៃគូចំនួន ៣៦ ធ្វើការអន្តរាគមន៍ស្រូបយកស្រូវប្រមាណ ១,៥ លាន តោន និងរក្សារំហូរទីផ្សារជូនប្រជាកសិករយើង។ សូមទស្សនាវីដេអូសង្ខេបអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ ក្នុងការលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាស្ថិរភាពតម្លៃ ដែលយើងសម្រេចបានក្នុងស្មារតីរួមគ្នាដើម្បីសេដ្ឋកិច្ចជាតិ៕