រដ្ឋមន្ត្រី​បារម្ភ​ខ្លាច​បាត់​ពូជ​ក្របី

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4672

លោក​រដ្ឋមន្ត្រី​​​​​ ​​​ក្រសួងកសិកម្ម ​បាន​សម្តែង ​នូវ​ការបារម្ភ​ណ៍​ខ្លាច​បាត់​ពូជក្របី។ ការបង្ហាញ​នូវ​អារម្មណ៍​បែបនេះ បាន​កើតឡើង​​​​ ក្នុង​ពិធី​ប្រគល់​ ក្របី​ចំនួន២៣ក្បាល ​ដល់​សង្គហកសិករ​នៅ​ភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង ស្រុក​បរិ​បរ​ណ៍ កាលពីដើម​សបា្តហ៍​នេះ។

នៅ​ចំពោះមុខ​កសិករ ​ចំនួន៥០នាក់ ​ដែល​មក​ចូលរួម​ទទួល​អំណោយ​ថ្មី​នោះ​ លោក​រដ្ឋមន្ត្រី​បាន មានប្រសាសន៍​ពន្យល់​ពី​សារៈសំខាន់ ​ក្នុងការ​ចិញ្ចឹមសត្វ ពិសេស​គោ ក្របី ដែលជា​កម្លាំង​អូសទាញ​ផង និង​ជា​ផល​ចំណូល​ខាង​សេដ្ឋកិច្ច​ផង។

លោក​បាន​ប្រាប់​ដល់​កសិករ​ដែល​ទ​ទួលបាន​នូវ​ក្របី​ត្រូវយក ចិត្ត​ទុកដាក់​ក្នុងការ​ថែទាំ ​ដូចជាចំណី ទឹក កន្លែង​រស់នៅ​របស់​វា។

លោក​បាន​ពន្យល់ ​ពី​វិធី​ថែទាំ​មួយចំនួន ដែល​ធ្វើឱ្យ​សត្វពាហនៈ​នេះ​មាន​សុខ​ភាពល្អ និង​កម្លាំង​ខ្លាំងក្លា។ លោក​បាន​ជំរុញ​ឱ្យ​កសិករ អនុវត្ត​នូវ​គោលការណ៍​ ម្ចាស់ជំនួយ​បន្តទៅទៀត ដោយ​ឱ្យ​អ្នកទទួល​ថ្ងៃនេះ ក្លាយជា​ម្ចាស់ជំនួយ​នៅ​ថ្ងៃ ក្រោយ។

លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​ចងក្រង​សហគមន៍​ចិញ្ចឹម​ក្របី។ រៀបចំ​ចងក្រង​ឯកសារ​បច្ចេកទេស​ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល​ពី​វិធី សាស្ត្រ​ចិញ្ចឹម​ក្របី។ ពង្រឹង​ការចិញ្ចឹម​ក្របី។

ជាពិសេស​ខេត្តពោធិ៍សាត់ ស្វាយរៀង ដើម្បី​ចៀសវាង ការបាត់​ពូជ​ក្របី។ នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ត្រូវធ្វើ​បច្ចុប្បន្នភាព​លើ​ស្ថិតិ​ក្របី​ឡើងវិញ តាមរយៈ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ។ ជាមួយ​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល​ ត្រូវ​ស្រាវជ្រាវ​រក​ឱ្យឃើញ​នូវ​មូលហេតុ​នៃ​ការធ្លាក់ចុះ​នៃ​ការចិញ្ចឹម​ក្របី។

រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ដល់​ប្រជាកសិករ ដែល​យកចិត្ត​ដាក់​ចិញ្ចឹម​ក្របី​និង​ចេះ​ចែក​រែ លែ​ក។ គួររំលឹកថា ចំនួន​ក្របី​មានការ​ថយចុះ​ពី៧៧ម៉ឺន​ក្បាល នៅ​ឆ្នាំ២០០៧មក​នៅត្រឹម​​​៧៣ម៉ឺនក្បាល​​​​នៅ​ឆ្នាំ២០០៨ និង ២០០៩។ លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​ប្រសិនបើ​មិនមាន​ការយកចិត្តទុកដាក់ និងថែរក្សា​ក្របី​ទេនោះ អាច​នឹង​ឈានទៅរក​ការបាត់បង់​ពូជ​ក្របី​ជាមិនខាន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 14

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 15

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 18

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 17

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 14

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 228

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 366

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 270

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 257

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 262

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 258

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 360

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...