ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 3012

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ បានដឹកនាំក្រុម​ការងារ​អនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាព​សេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ថ្នាក់ខេត្ត រួមជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ បើកកិច្ច​ប្រជុំ​ពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និង​ពន្លឿន​ការផ្សព្វផ្សាយព័ត៌មានគម្រោង តាមរយៈការចែកខិត​ប័ណ្ណដល់​ប្រជាពលរដ្ឋ។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ស្រី វុឌ្ឍី និងក្រុមការងារ បានចុះជួបប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បី​ពិនិត្យ​ស្ថានភាពជាក់ស្តែង និងធានាថាប្រជាពលរដ្ឋដែលមានប័ណ្ណ​សមធម៌​ក្នុងសង្កាត់គោលដៅទាំង៣ទទួលបានព័ត៌មានអំពីគម្រោង​យ៉ាងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះ ក្រុមការងារក៏បានកំណត់​ទីតាំង​គោលដៅសម្រាប់បង្កើត សហគមន៍កសិកម្មទំនើប ដើម្បី​រៀប​ចំចងក្រងសមាជិក និងជំរុញការអភិវឌ្ឍផលិតកម្មកសិកម្មប្រកប​ដោយប្រសិទ្ធភាព បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជា​ពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនោះ ឯកឧត្តម ស្រី វុឌ្ឍី ក៏បានបន្តការដឹកនាំកិច្ចប្រជុំជាមួយ​មន្រ្តីអនុវត្តគម្រោងថ្នាក់​ខេត្ត ដោយមានការចូលរួមពីតំណាងរដ្ឋបាល​ក្រុងសិរីសោភ័ណ និងតំណាងលោកចៅសង្កាត់គោលដៅទាំង៣។ ឯកឧត្តមក៏បានស្នើ​សុំកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាល​សង្កាត់ និងភូមិក្នុងសង្កាត់គោលដៅទាំង៣ ឱ្យបន្តជួយជំរុញការផ្សព្វ​ផ្សាយព័ត៌មានអំពីគម្រោង ដើម្បីធានាថា​ប្រជាពលរដ្ឋដែលមាន​សិទ្ធិ​ទទួលផលទាំងអស់ ទទួលបានព័ត៌មាន​គ្រប់គ្នា និងអាចចូលរួម​ទទួល​អត្ថប្រយោជន៍ពីគម្រោង ស្របតាម​គោលបំណង និងគោល​នយោ​បាយ​របស់គម្រោង EMPOWER៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៦ សីហា ២០២៦ 107

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 478

សារលិខិតជូនពរ ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 485

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងកំណត់ផែនការ​ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងព័ត៌មានសហគមន៍កសិកម្ម

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំ...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 485

ក្រសួងកសិកម្ម បង្កើនកិច្ចការពារសត្វផ្សោតទន្លេមេគង្គ តាមរយៈការអនុវត្តច្បាប់ និងបច្ចេកវិទ្យាទំនើប

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍ប្រតិភូអ្នកជំនាញអភិរក្សអន្តរជាតិ នៅទីស្នាក់ការឆ្មាំទន្លេកាំពី...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 498

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការជំរុញផលិតកម្មដំណាំរដូវ

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ទទួលបន្ទុកការងារដឹកនាំ និងអភិវឌ្ឍដំណាំរដូវ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 499

ពិធីចែកកូនដូងក្រអូបចំនួន ៨០០ដើម ជូនប្រជាកសិករ ២០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត រៀបចំពិធីចែកកូនឈើហូបផ្លែប្រភេទកូនដូងក្រអូប...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 633

និស្សិតកសិកម្ម​ប្រកួតវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងការ​ប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម​ទាំង៣​ រួមមាន​ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 629

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសិក្ខាសាលាផ្ទៀងផ្ទាត់ផែនការសកម្មភាពសម្រាប់កែលម្អការដាំដុះ ការប្រមូល ការគ្រប់គ្រង ការកែច្នៃ និងការលក់ ទិញផលិតផលកសិកម្ម នៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ

ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ក្នុងឋានៈជានាយកគម្រោងគជ់ ឬ គម្រោង PEARL បានសហការជាមួយមន្ត្រីក្រសួងបរិស្ថាន អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 668

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា​»

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 717

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត

នៅថ្ងៃទី១១ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វ​ផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងអង្គការ GIZ បានរៀបចំ​សិក្ខា​សាលាស្តីពី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 686

ក្រសួងកសិកម្ម រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី «ដំឡូងមី ដំណាក់​កាលទី២ ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា»

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សា​ស្តីពី «ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីដំឡូងមី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 690

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព​ និងពិភាក្សាការអនុវត្តគម្រោងរបស់ក្រសួងកសិកម្ម​ ក្រោមការគាំទ្រហិរញ្ញប្បទានធនាគារពិភពលោក (WB)

នាព្រឹកថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព​ និងពិភាក្សាការអនុវត្តគម្រោងរបស់ក្រសួងកសិកម្ម​...