ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 2770

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ដើម្បីពិនិត្យលទ្ធភាព​សហប្រតិបត្តិការ និងការវិនិយោគ​រយៈ​ពេល​វែងលើវិស័យកសិកម្ម។
ក្នុងជំនួបនៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ បាន​សម្តែងនូ​វ​ការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់នូវអនុសាសន៍ ព្រម​ទាំង​លើកសំណើ​សំខាន់​ៗចំនួន៣ចំណុច ដល់ក្រុមហ៊ុន Sunwah Group រួមមាន៖ ​១. ការបង្កើតរោងចក្រកែច្នៃកសិផល៖ ក្រសួង​កសិកម្ម​​គាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការបង្កើត​រោង​ចក្រកែច្នៃកសិផល ដែលមានសក្តានុពលដូចជា៖ ដំឡូងមី ស្វាយ និង​ស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង​ជំរុញ​ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
២. កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងបច្ចេកវិទ្យា៖ ស្នើឱ្យក្រុម​ហ៊ុន Sunwah Group ជួយសម្របសម្រួល និងណែនាំបណ្តា​ក្រុម​ហ៊ុន​ចិនដែលមានជំនាញលើវិស័យកែច្នៃកាកសំណល់កសិកម្ម​ទៅជា​ជី បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យខ្នាតធំ (Big Data) និងកសិកម្ម​ឆ្លាតវៃ (Smart Agriculture) ឱ្យមកសហការជាមួយបណ្ឌិត្យសភា​វិទ្យា​សាស្ត្រ​កសិកម្មកម្ពុជា (CASA)។ ការសហការនេះ នឹងជួយពង្រីក​សក្តា​នុ​ពល​វិនិយោគ និងការស្រាវជ្រាវក្នុងវិស័យកសិកម្មនៅកម្ពុជា​ឱ្យ​កាន់តែមានប្រសិទ្ធភាព។
៣. ការគាំទ្រធុរកិច្ច និងការបណ្តុះបណ្តាល៖ ស្នើឱ្យក្រុមហ៊ុនពិនិត្យ​លទ្ធភាព​ក្នុងការបង្កើត «មជ្ឈមណ្ឌលបណ្តុះបណ្តាល​អាជីវកម្ម​កសិកម្ម» (Incubation Center) នៅសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញសហគ្រិនភាព និងបង្កើតឱកាសការងារជូននិស្សិត ដោយផ្អែកលើបទពិសោធន៍ជោគ​ជ័យ​របស់ក្រុមហ៊ុន Sunwah Group។
​ជាការឆ្លើយតប លោកស្រី Sofia Fang បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះឯកឧត្តមអនុរដ្ឋលេខាធិការ ដែលបានផ្តល់នូវអនុ​សាសន៍ប្រកបដោយចក្ខុវិស័យ។ តំណាងក្រុមហ៊ុនបានឯកភាពទទួល​យកនូវសំណើទាំងអស់ខាងលើ ដើម្បីយកទៅសិក្សា និងជំរុញកិច្ច​សហ​​ប្រតិបត្តិការជាមួយក្រសួងឱ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅ​សម្រេច​បាននូវលទ្ធផលផ្លែផ្កានាពេលខាងមុខ៕

Other News
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 470

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ជម្រាបប្រាប់គណៈប្រតិភូនាវាសន្តិភាពមេគង្គ-ឡានឆាង ថា៖ «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 453

ស្រូវរងផលប៉ះពាល់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានស្តារឡើងវិញក្រោយពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​អន្តរាគមន៍បូមទឹកសង្គ្រោះ

នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មាន​ការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 471

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនិងសិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 456

កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 624

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 611

ស្រូវរបស់ប្រជាកសិករ នៅស្រុកព្រះ​នេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានអន្តរាគមន៍​សង្គ្រោះ ​​ស្តារ​បានឡើង​វិញស្ទើរទាំងស្រុង

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុ​រដ្ឋលេខាធិការ អមដំណើរដោយលោកស្រី អន ស៊ីថា ប្រធាន​ស្តីទី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបច្ចេកទេស...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 601

«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 567

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយច្បាប់​ស្តី​ពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋ​លេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុម​ការងារបច្ចេកទេស ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 632

លោកជំទាវ អ៊ឹម រចនា ដាក់ទិសដៅថ្មីដើម្បីប្រសិទ្ធភាពនៃការអភិរក្ស​ផ្សោត​ទន្លេមេគង្គ និងផ្តាំផ្ញើឱ្យឆ្មាំទន្លេយកចិត្តទុកដាក់លើសុវត្ថិភាព​ពេលចេញល្បាតក្នុងរដូវវស្សា

នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដែលមានលោកបណ្ឌិត...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 635

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញមៀនប៉ៃលិន

ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញមៀនប៉ៃលិន ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី ៦...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 621

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​ ដើម្បីគាំទ្រការប្រើប្រាស់កសិផលក្នុងស្រុក

នាព្រឹកថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 725

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ម​ក​ពី​ប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានអញ្ជើញចុះធ្វើទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ...