ឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ទទួលមន្ទីរពិសោធន៍កសិកម្មកម្ពុជា សម្ភារៈ ត្រួតពិនិត្យជំងឺសត្វ សម្ភារ:ផ្ទះបាយ និងសំភារៈការិយាល័យ ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០១៨ 3596

នៅម៉ោង៣:០០ រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាជាតិកសិកម្មជាតិព្រែកលៀប ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រគល់ទទួលមន្ទីរពិសោធន៍កសិកម្មកម្ពុជា សម្ភារៈត្រួតពិនិត្យជំងឺសត្វ សម្ភារ:ផ្ទះបាយ និងសំភារៈការិយាល័យ ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទនៃក្រសួង មន្ត្រីស្ថានទូតចិន ព្រមទាំងសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃសាលាជាតិកសិកម្មព្រែកលៀប យ៉ាងច្រើនកុះករ។ ក្នុងពិធីនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានអបអរសាទរដល់មន្ទីរពិសោធន៍កសិកម្មជាតិនេះ ដែលជាសមិទ្ធផលថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នៃប្រទេសទាំងពីរ ចិន កម្ពុជា ដែលជាអ្នកជិតខាងល្អ ជាមិត្តភាពប្រពៃណី។ កិច្ចសហប្រតិបត្តិរវាងកម្ពុជា ចិន ជាសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលយើងត្រូវខិតខំបន្ថែមទៀតលើ មូលដ្ឋាន ជាក់ស្តែង ដើម្បីជំរុញឲ្យលេចចេញជាលទ្ធផល និងសមិទ្ធផលជាក់ស្តែងឲ្យបានច្រើនថែមទៀត។ ចំពោះមន្ទីរពិសោធន៍នេះនឹងរួមចំណែកដល់ការងារលើកកម្ពស់គុណភាព សុវត្ថិភាពកសិ ម្ហូបអាហារ និងកសិផល ការស្រាវជ្រាវ ហើយនិងការបង្កើនកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា មួយកម្រិតទៀត។ ក្នុងនាម ស្ថានទូតចិន ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងជួយជំរុញសហប្រតិបត្តិការលើវិស័យកសិកម្មប្រទេសទាំងពីរ ឲ្យកាន់រីកចម្រើនថែមទៀត។ មានប្រសាសន៏នៅក្នុងពិធីនោះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលជានិច្ចកាលជួយឧបត្ថម្ភដល់ប្រទេសកម្ពុជា និងជាពិសេស ជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាក់ស្តែង នៅថ្ងៃនេះ គឺមានពិធីប្រគល់ទទួលមន្ទីរពិសោធន៍កសិកម្មកម្ពុជា ។មន្ទីរពិសោធន៍ដ៏ទំនើប នេះមានសារសំខាន់ អនេក ដោយមានតួនាទីនិងភារកិច្ចក្នុងការវិភាគគុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម ក្នុងការត្រួតពិនិត្យ និងវិភាគផលិតផលកសិកម្ម ផលិតផលកែច្នៃ និង កសិ-ម្ហូបអាហារ ក្នុងន័យបំរើដល់សុខភាព សុវត្ថិភាពរបស់អ្នកប្រើប្រាស់និងឈានទៅរកការនាំចេញផលិតផល កសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជួយលើកស្ទួយ កំរិតជីវភាពកសិករ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាជនកម្ពុជា។ ដូចនេះ អង្គភាពទទួលខុសត្រូវលើដំណើរ ការមន្ទីរពិសោធន៍ ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណដល់ឯកឧត្ដមអគ្គរដ្ឋទូត មន្ត្រីស្ថានទូត និងក្រុមហ៊ុនសាងសង់ដែល បានបញ្ចប់ការសាងសង់មន្ទីរពិសោធន៍ជាតិកសិកម្មនេះ ជាស្ថាពរ ដែលជាការរួមចំណែក ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់គោលនយោបាយវិថីសូត្ររបស់ប្រទេសចិន និងរួមចំណែកដល់ការលើកស្ទួយពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចិន ដែលថ្នាក់ដឹកនាំកំពូល យើងទាំងពីរប្ដេជ្ញាឲ្យបានដល់ទំហំ ៥ពាន់លានដុល្លា ក្នុងឆ្នាំ២០១៧។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំដល់សាលាជាតិកសិកម្មព្រែកលៀប ខិតខំបណ្ដុះបណ្ដាលនិស្សិត លើបច្ចេកទេសជួយលើកស្ទួយនិងជំរុញកសិផលកម្ពុជាទៅក្នុងទីផ្សារក្នុងស្រុក និងបរទេស ដូចជាបច្ចេកទេសវេចខ្ចប់ទំនិញកសិផលឲ្យបានស្អាតល្អ មានលក្ខណៈទាក់ទាញ ជាដើម។ បន្ទាប់ពីទស្សនាមន្ទីរពិសោធន៍ថ្មី ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាគ្នា ដោយក្នងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាសិក្សាលើកគម្រោងដាក់ជូន ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជួយដល់ដំណើរការជាក់ស្តែងនៃមន្ទីរពិសោធន៍ នាពេលឆាប់ៗ ខាងមុខនេះ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 424

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 455

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 395

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 371

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 351

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 403

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 471

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 453

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 449

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 462

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 404

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 455

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...