ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 568

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យផ្ទាល់លើផលប៉ះពាល់ដំណាំស្រូវវស្សាដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការសម្របសម្រួល និងចូលរួមពីប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។
​ដើម្បីកាត់បន្ថយការខូចខាតស្រូវទុំឱ្យបានច្រើនបំផុត ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាចាត់វិធានការសង្គ្រោះស្រូវជាបន្ទាន់ ("ដណ្តើមស្រូវពីទឹក") តាមរយៈ ស្វែងរកម៉ាស៊ីនច្រូតខ្នាតធំ ដែលអាចច្រូតក្នុងទឹកជ្រៅបាន. បិទភ្លឺស្រែ និងបូមទឹកចេញ ចំពោះស្រែណាដែលមានភ្លឺខ្ពស់ និងកៀងគរកម្លាំងប្រជាពលរដ្ឋ ដើម្បីជួយច្រូតដៃបន្ថែម។
​ឯកឧត្តមបានគូសបញ្ជាក់ថា ផ្អែកលើការវាយតម្លៃជាក់ស្តែង ស្រូវទុំទាំងនោះអាចប្រមូលផលបានស្ទើរតែ ១០០% ប្រសិនបើគ្មានភ្លៀងធ្លាក់បន្ថែមខ្លាំងទេនោះ ព្រោះកម្រិតទឹកមិនទាន់លិចផុតគួរស្រូវ និងស្រូវក៏មិនទាន់ទុំជ្រុលនៅឡើយ៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 589

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការគ្រប់គ្រងការនេសាទបាឡែនអន្ដរជាតិ (IWC70) នៅទីក្រុង Hobart នៃប្រទេសអូស្ត្រាលី

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល និងជាមន្ត្រីបង្គោលនៃ IWC ប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 513

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ អាណត្តិឆ្នាំ ២០២៦–២០២៩ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 585

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាន”

នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គឹម សុន​ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 538

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលអាទិភាពទី៥ ដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 664

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលអាទិភាពទី៥ ដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈការប្រើយន្តការហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 674

ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលលក់ស្រូវជូនកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ

ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលលក់ស្រូវជូនកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។ ក្រោមស្មារតីសហការ...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 677

ឯកឧត្តម អ៊ឹម ស៊ីថុល៖ ការពង្រីកសេវារដ្ឋបាលវិស័យកសិកម្មចំនួន៤ បន្ថែម ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

ឯកឧត្តម អ៊ឹម ស៊ីថុល៖ ការពង្រីកសេវារដ្ឋបាលវិស័យកសិកម្មចំនួន៤ បន្ថែម ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 677

ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងដំណើរការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង​ ស្តីពីបែបបទ​ នីតិវិធី​ និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធការងារសុខភាពសត្វ​ និងផលិតកម្មសត្វ​ និងការអនុវត្តសេចក្តីណែនាំអន្តរក្រសួងលេខ៣២៧​ សណន.កសក​ ពាក់ព័ន្ធការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម

នាព្រឹកថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងដំណើរការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង​...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 627

ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង​ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំសឿ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី និងលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី...
ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២៦ 675

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា ឆេង​ បន្តអញ្ជេីញពិនិត្យស្ថានភាពទឹកជំនន់​ នៅស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដោយលោកអភិបាលស្រុកមង្គលបូរី​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ​...
ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៦ 972

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ ទទួលបន្ទុកជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង...