នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ អាណត្តិឆ្នាំ ២០២៦–២០២៩ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សមាជិកក្រុមប្រឹក្សាភិបាល និងមន្រ្តីរាជការជំនាញនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ (១)ការពិនិត្យវឌ្ឍនភាពការងារ និងលទ្ធផលនៃការអនុវត្តការងារកន្លងមក (២)ការពិភាក្សាលើបញ្ហាប្រឈម និងការលើកឡើងពីសំណើពាក់ព័ន្ធ (៣)ការពិនិត្យ និងកំណត់ទិសដៅការងារសម្រាប់ការអនុវត្តបន្ត និង(៤)ការពង្រឹងការងារវិទ្យាសាស្ត្រ ស្រាវជ្រាវ និងបច្ចេកវិទ្យាកសិកម្ម សំដៅរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕