នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំក្រសួងកសិកម្ម និងឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គនាយករងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវវស្សា ដោយសារគ្រោះរាំងស្ងួត នៅឃុំស្វាយពោធិ៍ និងឃុំខ្នាស ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ជាលទ្ធផលដំណាំស្រូវដែលរងផលប៉ះពាល់នៅឃុំស្វាយពោធិ៍ និងឃុំខ្នាស មានសរុបចំនួន ៣៤៣ ហិកតា ក្នុងនោះ ឃុំស្វាយពោធិ ២៨៣ ហិកតា និងឃុំខ្នាស ៦០ ហិកតា។
ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារបានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យលទ្ធភាពអន្តរាគមន៍ជាបន្ទាន់ ដោយប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ ដើម្បីផ្គត់ផ្គង់ទឹកជួយសង្គ្រោះដំណាំស្រូវ និងស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តកំពង់ចាម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីគាំទ្រការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕