ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញចូលរួមសហការដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការតម្រង់ទិស នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា

ចេញ​ផ្សាយ​ ១៥ កក្កដា ២០២៥ 1235

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាននៃគណៈកម្មាធិការតម្រង់ទិសគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បានសហការជាមួយ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការនេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការតម្រង់ទិស ដែលជាមន្ត្រីជាន់ខ្ពស់នៃក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង សរុបប្រមាណ៧៥នាក់នេះ ហើយកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងជាសំខាន់ដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពរបស់គម្រោង និងកំណត់ទិសដៅដើម្បីអនុវត្តសកម្មភាពជាបន្ត។

នៅក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការបានអបអរសាទរចំពោះការគ្រប់គ្រង និងអនុវត្តគម្រោង ដែលជាការអនុវត្តជាក់ស្តែងនូវគោលគំនិតនៃក្រសួងទាំង ២ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង និងស្ថាប័នផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវក្តីរីករាយក្នុងការគាំទ្រការធ្វើឱ្យសម្រេចនូវគោលដៅ និងគោលបំណងរបស់គម្រោង តាមរយៈការធ្វើឱ្យប្រសើរនូវសន្តិសុខទឹក  ធ្វើឱ្យទឹកស្អាត ពោល មិនបង្កផលប៉ះពាល់ដល់មនុស្ស សត្វ និងដំណាំ ដោយត្រូវគ្រប់គ្រងផ្ទៃរងទឹកភ្លៀង ទីជម្រាល ឬអាងស្ទឹងឱ្យបានល្អ គឺមិនធ្វើសកម្មភាពផ្សេងៗដែលបំពុលទឹក ដូចជាការប្រើប្រាស់ជី និងថ្នាំកសិកម្មមិនត្រឹមត្រូវ និងការបញ្ចេញកាកសំណល់មិនល្អផ្សេងៗ ដោយមិនបានធ្វើប្រព្រឹត្តកម្ម ធ្វើឱ្យផ្ទៃរងទឹកភ្លៀងត្រង់ ច្រោះទឹកបានល្អ សម្បូណ៌ទឹក បង្កើនសមត្ថភាពរបស់អាងស្តុកទឹក និងផ្ទៃរងទឹកភ្លៀង ហើយធ្វើឱ្យមិនខ្វះទឹក ឬប្រើទឹកបានយូរ ទោះបីមានបញ្ហាអាកាសធាតុ ដោយបញ្ចូលប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃទឹក ដូចជាការស្រោចស្រពជាដំណក់ ការដាំដុះនៅក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រភេទ  និងពូជដំណាំដែលមិនសូវត្រូវការទឹក។

ជាមួយគ្នានេះ ធ្វើឱ្យកសិករបង្កើនបានប្រាក់ចំណូល ឬប្រាក់ចំណេញ ដោយសារការយកចិត្តទុកដាក់ដ៏ខ្លាំងរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង និងស្ថាប៍នពាក់ព័ន្ធ  តាមរយៈការសហការជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងតម្រង់ទិស រួមទាំងសហការជាមួយគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃកសិផល សំដៅធ្វើឱ្យខ្សែច្រវាក់តម្លៃមាននិរន្តរភាព ដើម្បីឱ្យគ្រប់តួអង្គបានទទួលផលដោយសមធម៌។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា ការបង្កើន ឬកែលម្អប្រព័ន្ធធារាសាស្ត្រ និងផ្លូវភ្ជាប់កសិដ្ឋាន ព្រមទាំងការបញ្ចូលប្រើប្រាស់បច្ចេកវិទ្យាសមស្រប ដូចជាការប្រើប្រាស់ជី និងថ្នាំឱ្យកាន់តែមានប្រសិទ្ធភាព រួមទាំងការបញ្ចូលប្រើប្រាស់គ្រឿងយន្ត ដើម្បីបង្កើនផលិតភាពការងារ និងគុណភាពកសិផលជាដើម ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម។

ជារួម កិច្ចប្រជុំបានសម្រេចលទ្ធផលដែលបានគ្រោង ពោលគឺអ្នកចូលរួមទាំងអស់បានដឹងកាន់តែច្បាស់អំពីគោលនយោបាយជាតិដែលពាក់ព័ន្ធ ព្រមទាំងព័ត៌មាន វឌ្ឍនភាព និងបញ្ហាប្រឈមរបស់គម្រោង ហើយបានកំណត់ដំណោះស្រាយសមស្រប និងកិច្ចការដែលតួអង្គទាំងអស់ត្រូវចូលរួមអនុវត្តបន្ត។

បើតាមឯកឧត្តមរដ្ឋលេខាធិការ អង្គប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើឱ្យមានទឹកស្អាតកាន់តែច្រើន ដោយកែលម្អការគ្រប់គ្រងផ្ទៃរងទឹកភ្លៀង ឬអាងស្ទឹង និងបង្កើនសមត្ថភាពរក្សាទឹករបស់អាង ព្រមទាំងបានទទួលស្គាល់វិភាគទានដ៏សំខាន់របស់គម្រោងក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការធ្វើឱ្យវិស័យនេះកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយកសិករ និងសហគមន៍កសិកម្មទទួលបានប្រាក់ចំណេញសមស្រប៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 68

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 193

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 197

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 158

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 192

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 172

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 163

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 322

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 500

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 359

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 348

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 353

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...