ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់​បទ​ល្មើស​ជលផល នៅខេត្តតាកែវ

ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 441

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះល្បាត ត្រួតពិនិត្យ និង​ទប់​ស្កាត់បទល្មើសជលផល នៅដែននេសាទសហគមន៍គោកធ្លក និងសហគមន៍​បូរីជលសារ ស្ថិតក្នុងស្រុកអង្គរបូរី និងស្រុកបូរីជលសារ ខេត្តតាកែវ។
បេសកកម្មនេះ មានការចូលរួមពីលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការ​កិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល លោក ពីង ទិត នាយខណ្ឌរដ្ឋបាល​ជល​ផល​តាកែវស្តីទី ព្រមទាំងមន្ត្រីផ្នែក និងសង្កាត់រដ្ឋបាលជលផលពាក់ព័ន្ធ និងសហគមន៍នេសាទ សរុបកម្លាំងចំនួន ១៧រូប និងទូកស្មាច់ ៣គ្រឿង។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យស្ថានភាពនេសាទនៅ​តាមតំបន់គោលដៅ និងបានពិនិត្យឃើញរបាំងសាច់អួនក្រឡា ៤ផឹង នៅតាម​តំបន់ជាប់ព្រំដែន ដែលជារបស់សហគមន៍នេសាទ និងមានមូលដ្ឋានស្របតាម​អនុក្រឹត្យលេខ ០៣៥ ខណៈនៅតំបន់ខាងក្នុងពុំមានការដាក់របាំងសាច់អួន​ប្រភេទនេះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន ផល្លីកា បានណែនាំដល់មន្ត្រីជំនាញ និងភាគី​ពាក់​ព័ន្ធ ឱ្យបន្តពង្រឹងការសហការល្បាត ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជល​ផលឱ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវចាត់វិធានការទប់ស្កាត់ការចូលមកដាក់​ស្បៃមុង ឬប្រព្រឹត្តសកម្មភាពនេសាទខុសច្បាប់ ដោយជនបរទេសក្នុងភូមិសាស្ត្រ​កម្ពុជា ដើម្បីធានាបាននូវការគ្រប់គ្រង និងការពារធនធានជលផលប្រកប​ដោយប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោត​សរសើរ​​​ដល់ក្រុមការងារចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច​ដោយ​ស្មារតីទទួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់បទល្មើស​ជលផល ដើម្បីការពារ អភិរក្ស និងធានានិរន្តរភាពធនធានជលផលសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍នេសាទក្នុងមូលដ្ឋាន៕ 

Other News
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 138

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម៕
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 159

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 444

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 442

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 446

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់បណ្តាលមកពីគ្រោះរាំងស្ងួត នៅឃុំចំនួន២ ក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 449

ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក អាដាម​ ហេនសុន(Adam Henson) នាយកផ្នែកអភិរក្សនៃអង្គការសម្ព័ន្ធសត្វព្រៃ​ និងធម្មជាតិ (Wild Earth Allies)

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក អាដាម​ ហេនសុន(Adam Henson) នាយកផ្នែកអភិរក្សនៃអង្គការសម្ព័ន្ធសត្វព្រៃ​...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 430

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជោះញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសចាប់ពីចំណុចចាប់ពីបាឡតតូច...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 442

ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់​បទ​ល្មើស​ជលផល នៅខេត្តតាកែវ

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះល្បាត ត្រួតពិនិត្យ និង​ទប់​ស្កាត់បទល្មើសជលផល...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 441

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានអញ្ជើញចូលរួមពិធីបញ្ចុះសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រសួង បានអញ្ជើញចូលរួមពិធីបញ្ចុះសព ឯកឧត្តមបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 489

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្មជាង ៥០០នាក់ បានចូលរួមជូនដំណើរសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្មជាង ៥០០នាក់ បានចូលរួមជូនដំណើរសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 480

ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ​ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ​ឯកឧត្តមបណ្ឌិតសភាចារ្យ...