មន្ត្រីក្រសួងកសិកម្ម និងតំណាងសហគ្រាសធុនតូច និងមធ្យម ធ្វើទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកនិងពង្រីកលទ្ធភាពនាំចេញផលិតផលកសិកម្ម

ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៦ 485

ចាប់ពីថ្ងៃទី ២១ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តម មាស ពិសិដ្ឋ ឯកឧត្តម ជា ឆេង និង ឯកឧត្តម សាយ សុភភោគា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងតំណាងសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ១៥ នាក់ ធ្វើទស្សនកិច្ចសិក្សានៅរដ្ឋ Hamburg និងក្រុង Dissen នៃប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកនិងលទ្ធភាពនាំចេញផលិតផលកសិកម្ម ដោយផ្តោតជាពិសេសលើការ ៖១ ) បង្កើនចំណាប់អារម្មណ៍ និងចំណេះដឹងអំពីការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារនៃផលិតផលកសិកម្ម និង ២) ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយវិនិយោគិនអាល្លឺម៉ង់។
បន្ថែមលើការជួប និងពិភាក្សាជាមួយអ្នកដឹកនាំ និងមន្ត្រីសភាពាណិជ្ជកម្មនៃរដ្ឋ Hamburg ក្រុមការងារបានជួប និងពិភាក្សាជាមួយអ្នកដឹកនាំ ព្រមទាំងបានទស្សនាប្រព័ន្ធគ្រប់គ្រង កែច្នៃ វេចខ្ចប់ និងលក់ផលិតផលកសិកម្ម របស់ក្រុមហ៊ុនល្បីឈ្មោះមួយចំនួន ដូចជា ក្រុមហ៊ុន Fuchs, Worlée, ATCO និង METRO ហើយបានស្វែងយល់អំពីអំពីបច្ចេកវិទ្យា លក្ខខណ្ឌតម្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប អំពីគុណភាព និងសុវត្ថិភាពនៃចំណីអាហារ ។ ថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្ម និងក្រុមហ៊ុនខាងលើក៏បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់អំពីផលិតផលកសិកម្មកម្ពុជា ដែលមានសក្តានុពលខ្ពស់ ដូចជាអង្ករ ម្រេច ស្វាយចន្ទី និងស្វាយជាដើម ហើយបានលើកឡើងថានឹងសិក្សាបន្ថែម រួចទាក់ទងភាគីពាក់ព័ន្ធនៅកម្ពុជា ដើម្បីរកលទ្ធភាពនាំចូលទៅកាន់ប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ថាទស្សនកិច្ចសិក្សា ដែលបានសម្របសម្រួលដោយក្រុមហ៊ុនពិគ្រោះយោបល់ SETHI នេះ ត្រូវបានធ្វើឡើងក្នុងក្របខណ្ឌនៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and agricultural Trade, ASPIRE-AT)  ក្រោមការគាំទ្រថវិកា និងបច្ចេកទេស ជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GCF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៦ 496

ស្រ្តី​ និងភាពជាអ្នកដឹកនាំសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត ស្រុកសង្កែ ខេត្តបាត់ដំបង

តាមរយៈការដឹកនាំដោយផ្អែកលើសមត្ថភាព និងតម្លាភាព លោកស្រី សៅ សុធារី ប្រធានសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៦ 482

អបអរសាទរ ខួបលើកទី៨ ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

អបអរសាទរ ខួបលើកទី៨ ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៦
ចេញ​ផ្សាយ​ ២៨ វិច្ឆិកា ២០២៦ 486

មន្ត្រីក្រសួងកសិកម្ម និងតំណាងសហគ្រាសធុនតូច និងមធ្យម ធ្វើទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកនិងពង្រីកលទ្ធភាពនាំចេញផលិតផលកសិកម្ម

ចាប់ពីថ្ងៃទី ២១ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តម មាស ពិសិដ្ឋ ឯកឧត្តម ជា ឆេង និង ឯកឧត្តម សាយ សុភភោគា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 874

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧...
ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 909

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃទីតាំងសក្តានុពលសម្រាប់ការផ្តល់ផ្ទះសំណាញ់ គាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមគម្រោង CaWSIP នៅខេត្តព្រះវិហារ

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោង CaWSIP-MAFF អមដំណើរដោយឯកឧត្តម ឃឹម ហ្វីណង់ និងឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 892

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់...
ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០២៦ 960

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៦ 1171

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បន្តទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីអនាគតនៃស្រូវបៃតង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំគណ:ប្រតិភូទស្សនកិច្ចសិក្សានៅទីក្រុងកឹនថឺ...
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៦ 1192

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវ

នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៦ 1210

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃទីតាំងសក្តានុពលសម្រាប់ការផ្តល់ផ្ទះសំណាញ់ ដើម្បីជាការគាំទ្រចំពោះសហគមន៍កសិកម្មទំនើប ក្រោមគម្រោង CaWSIP នៅខេត្តកំពង់ធំ

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោង CaWSIP-MAFF អមដំណើរដោយ ឯកឧត្តម ឃឹម ហ្វីណង់ និងឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ លោកប្រធានគម្រោង...
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៦ 1313

ក្រសួងកសិកម្ម ជំរុញសមភាពយេនឌ័រ និងពង្រឹងការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍវិស័យកសិកម្ម

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី...
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៦ 1762

អបអរសាទរ ខួបលើកទី២១ នៃការដាក់បញ្ចូល ល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

អបអរសាទរ ខួបលើកទី២១ នៃការដាក់បញ្ចូល ល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៦