ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញក្រោមអធិបតីភាពក្នុងពិធីរៀបចំវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3661

នៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ អាជ្ញាធររាជធានី ខេត្ត ឯកឧត្តម អស់លោក លោកស្រី ជាតំណាងអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី ខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៏ ភ្ញៀវជាតិ និងអន្តរជាតិ តំណាងវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល ហើយនិងតំណាងសហគមន៍កសិកម្ម ព្រៃឈើ ជលផល យ៉ាងច្រើនកុះករសរុបប្រមាណជាង ៥០០នាក់។ សូមបញ្ជាក់ជូនថា នេះជាលើកទី២ នៃការរៀបចំវេទិកានេះ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលវេទិកាលើកទី១ បានរៀបចំធ្វើនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងវេទិកាស្តីពី"ការការពារ និងអភិរក្សធនធានធម្មជាតិ" នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងមក។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយសំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដោយផ្តោតគោលបំណងផ្តល់ឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគំនិត យោបល់ទៅលើ៖ (១)-ស្វែងយល់អំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ពាក់ព័ន្ធនឹងការលើកកម្ពស់ផលិតកម្មកសិកម្ម ការគ្រប់គ្រងកសិផល និងទីផ្សារ (២)-ពិភាក្សាចែករំលែកបទពិសោធន៍ មេរៀន ព័ត៌មាន និងចំណេះដឹងអំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង (៣)-រិះរក និងកំណត់ដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ព្រមទាំងភារកិច្ច ការរួមចំណែក ឬការទទួលខុសត្រូវរបស់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់។ សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៦-២០១៧ នាពេលឆាប់ៗខាងមុខនេះ ក៏នឹងយកលទ្ធផលនៃវេទិកានេះ ទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត ដើម្បីដាក់ចេញដំណោះស្រាយ និងវិធានការអនុវត្ត។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងសុន្ទរកថាបើកវេទិកាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧% ជាង១ទសវត្សកន្លងមក ដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងការអភិឌ្ឍវិស័យកសិកម្ម ពីកង្វះតម្រូវការស្បៀងនាទសវត្ស១៩៩០ រហូតសល់ស្បៀងជាង៥លានតោន នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងការរីកចំរើននេះ ក៏មានបញ្ហាប្រឈមថ្មីៗកើតមានឡើង។ ដូចនេះ វេទិកានេះគឺជាឱកាសអង្គុយជជែកគ្នារវាងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីរកវិធានការដោះស្រាយរួមគ្នាជាលក្ខណៈគ្រួសារ។ វេទិកាបានពិភាក្សារួមគ្នាយ៉ាងផុសផុល ត្រង់ទៅ ត្រង់មកលើបញ្ហាប្រឈម និងដាក់វិធានការដោះស្រាយ ដែលរួមមាន៖ ការពិចារណាធ្វើប្រតិភូកម្មបន្ថែមដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងការពង្រឹងការទទួលខុសត្រូវរបស់មន្ទីរ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ការគាំទ្រនិងជំរុញដល់SMEsក្នុងការទទួលឥណទាន ជាពិសេសពីធនាគារSMEs ដែលនឹងបង្កើតនាពេលឆាប់ៗខាងមុខ ការជំរុញបន្ថែមដល់ការងារទីផ្សារកសិផលដោយវិស័យឯកជន និងក្រសួង ការបង្កើតនិងពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើក្នុងការដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វជាដើម ការពង្រឹងការអនុវត្តច្បាប់លើបទល្មើសព្រៃឈើ បទល្មើសនេសាទ ការទន្ទ្រានកាន់កាប់ដីព្រៃឈើ ដីសម្បទានសេដ្ឋកិច្ច ក៏ដូចជាការបំពេញនីតិវិធីក្នុងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចជាពិសេសការជំរុញចុះបញ្ជីដីឯកជនរបស់រដ្ឋ ការពិនិត្យលើការបន្ថែមសុពលភាពវិញ្ញាបនប័ត្រអនាម័យសត្វនិងផលិតផលពីសត្វ (ស្បែកសត្វ) ដោយផ្អែកលើតម្រូវការច្បាប់កម្ពុជា ប្រទេសនាំចូល និងអន្តរជាតិ ការពិភាក្សាលើបញ្ហាពន្ធនិងអាករពាក់ព័ន្ធនឹងផលិតកម្ម និងការកែច្នៃកសិផល វិធានការលើកស្ទួយភាពប្រកួតប្រជែងទីផ្សារកសិផល និងការចិញ្ចឹមសត្វ…ជាដើម។

Other News
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 258

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 576

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 566

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 602

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 637

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 640

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 626

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...