ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូក្រសួង ចូលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៣នៃរដ្ឋសភា

ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០១៨ 4121

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូក្រសួង ចូលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៣នៃរដ្ឋសភាដឹកនាំដោយ ឯកឧត្តម ប៉ុល ហម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា នៅវិមានរដ្ឋសភា។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើសេចក្តីរាយការណ៏ ជូនគណៈកម្មការទី៣នៃរដ្ឋសភាអំពីៈ

- ស្ថានភាពទូទៅនៃវិស័យកសិកម្ម

- អំពីសមិទ្ធផលដែលក្រសួងសម្រេចបានឆ្នាំ២០១៥ ព្រមទាំងអំពីការរៀបចំគោល នយោបាយសម្រាប់អភិវឌ្ឍវិស័យកសិកម្ម

- ក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏វិស័យ កសិកម្ម២០១៤-២០១៨ ផែនការសកម្មភាពបម្រែបម្រួលអាកាសធាតុក្នុងវិស័យកសិកម្ម២០១៤-២០១៨ គោលនយោបាយ និងក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ផលិតកម្មសត្វ និងសុខភាព សត្វ២០១៦-២០២៥ និងគោលនយោបាយផ្សព្វផ្សាយកសិកម្មកម្ពុជា ប្រើប្រាស់ក្នុងទិសដៅដើម្បីជំរុញបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាបច្ចេកទេសកសិកម្មដល់ប្រជាកសិករ និងសហគមន៏កសិកម្ម និងអនុវត្តផែនការសកម្មភាពសម្រាប់ អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈកម្មការទី៣នៃរដ្ឋសភាអំពីទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០១៦-២០១៧ ដើម្បីឆ្លើយតប និងឈានទៅសម្រេចជោគជ័យទៅនឹងការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ផែនការយុទ្ធ សាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ព្រមទាំង ផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួងបានដាក់ចេញនូវទិសដៅការងារត្រូវអនុវត្តនៅក្នុងឆ្នាំ ២០១៦-២០១៧ តាម​ផ្នែកនីមួយៗ ផងដែរដោយផ្តោតសំខាន់ទៅលើៈ

- ការបង្កើនការស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្ម

- បង្កើនការខិតខំរិះរកនូវចំណុចគន្លឹះជាលក្ខណៈយុទ្ធសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបញ្ចេញបញ្ចូលទឹកឲ្យដល់ដីស្រែរបស់កសិករ និងស្វែងរកយន្តការក្នុងការគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធភាព

- ខិតខំរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីកៅស៊ូ និងលិខិតបទដ្ឋានគតិយុទ្ធដើម្បីប្រើប្រាស់ និងគ្រប់គ្រងវិស័យកៅស៊ូនៅកម្ពុជ ឲ្យស្របនឹងបរិបទនៃសាកលភាវូបនីយកម្ម

- ជំរុញការចិញ្ចឹមសត្វឲ្យមានប្រនិរន្តភាព តាមរយៈការពង្រឹងប្រសិទ្ធភាព ការស្រាវជ្រាវ និងផ្សព្វផ្សាយ

- បង្កើនការការពារ និងអភិរក្សធនធានជលផល និងជំរុញការអភិវឌ្ឍន៍វារីវប្បកម្ម

- ជំរុញការដាំ និងស្តារព្រៃឈើទ្បើងវិញព្រម ទាំងពង្រីក និងពង្រឹងសហគមន៍ព្រៃឈើឲ្យមាននិរន្តរភាពសិក្សាពិនិត្យលើលទ្ធភាពធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់ក្រសួងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័ន ការផ្តល់សេវាគាំទ្រ និងពង្រឹងសមត្ថភាពផ្នែកអប់រំ និងបណ្តុះបណ្តាល សម្រាប់អភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។

ឯកឧត្តមប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅនៃវិស័យកសិកម្ម និងសមិទ្ធផលដែលក្រសួងសម្រេចបានឆ្នាំ២០១៥ ព្រមទាំងទិសដៅការងារត្រូវអនុវត្តនៅក្នុង ឆ្នាំ២០១៦-២០១៧ ជូនគណៈកម្មការទី៣នៃរដ្ឋសភា និងបានឆ្លើយនូវរាល់សំណួរ និងបញ្ហា ជាកង្វល់ ដែលឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃគណៈកម្មការទី៣ និងគណៈកម្មការផ្សេងៗទៀតបានលើកទ្បើង។ ឯកឧត្តមប្រធានគណៈកម្មការទី៣ បានសរុបលទ្ធផលនៃ ជំនួបកិច្ច ពិភាក្សារួមមាន ៤ ចំណុច ដូច ខាងក្រោមៈ ១ -បញ្ហាព្រៃឈើ ការការពារព្រៃលិចទឹក បញ្ហាការឆេះព្រៃ ២- បញ្ហាបទល្មើសជលផល ៣-បញ្ហាកសិកម្ម ៤-បញ្ហាគ្រប់គ្រងមន្ត្រីរាជការ ឯកឧត្តមប្រធាន គណៈកម្មការ បានស្នើសុំឲ្យក្រសួងយកចិត្តទុក ដាក់បន្ថែមទៀតលើការងារទាំង ៤ ចំណុច ដូចខាងលើ ដូចជាៈ ការពារ និងទប់ស្កាត់បទល្មើស និងការដាក់ទោសចំពោះជនល្មើសដែលប្រព្រឹត្តបទល្មើស ការទប់ស្កាត់ការនាំចូលផលិតផលកសិកម្ម ការផ្តល់សេវាការទប់ស្កាត់អំពើពុករលួយ។ល។ ក្នុងនាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ គណៈកម្មការទី៣ នៃរដ្ឋសភា និងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភាចំពោះការលើកទ្បើងនូវសំណួរ និងបញ្ហាជាក្តីកង្វល់ ហើយឯកឧត្តមរដ្ឋមន្ត្រីនឹងទទួលយកនូវរាល់ចំណុចដែលបានលើកទ្បើងខាងលើដើម្បីធ្វើការកែរលំអរដើម្បីនិរន្តភាពការងាររបស់ក្រសួង។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 298

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 337

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 804

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 868

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 945

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 871

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 959

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 889

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 962

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1213

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1370

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...