ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3768

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ មានប្រារព្ធពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចូលរួមក្នុងពិធីនេះផងដែរ មានថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដែលមានអ្នកចូលរួមសរុបប្រមាណ ៣៥០នាក់។

បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាការជួបជុំគ្នាថ្ងៃនេះ ជាវេទិកាពិភាក្សារួមគ្នារវាងក្រសួង ស្ថានប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលក្រុមហ៊ុនជួបប្រទះ និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការដើម្បីរកដំណោះស្រាយក្នុងន័យស្ថាបនាតាមគោលការណ៍"ឈ្នះ-ឈ្នះ" ដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការបង្កើនល្បឿននៃការវិនិយោគស្របតាមលក្ខខណ្ឌនៃកិច្ចសន្យា លិខិតបទដ្ឋានគតិយុត្តិ គោលការណ៍របស់រាជរដ្ឋាភិបាលនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាកម្មវិធីការងារនិងផែនការផលិតកម្ម ដូចមានចែងក្នុងផែនការមេរបស់ក្រុមហ៊ុន។

បច្ចុប្បន្ន មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមានសុពលភាពចំនួន ២២៣ ក្រុមហ៊ុន មានទីតាំងតាមបណ្ដាខេត្តចំនួន ១៨ ដែលមានផ្ទៃដីតាមកិច្ចសន្យា និងតោលការណ៏ ចំនួនប្រមាណ ១ ៥៥២ ៧០០ ហិកតា និងផ្ទៃដីអាជីវកម្ម-ផលិតកម្ម សរុបប្រមាណ ១លាន៦៩ ពាន់ហិកតា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំនូវចំណុចមួយចំនួនដើម្បីឲ្យការគ្រប់គ្រង និងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដូចតទៅ៖

ទី១. ស្នើគ្រប់ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងអស់ បង្កើនល្បឿននៃការដាំដុះដំណាំកសិឧស្សាហកម្មទៅតាមកម្មវិធីការងារ និងផែនការផលិតកម្ម ដូចដែលមានចែងលម្អិតក្នុងផែនការមេរបស់ក្រុមហ៊ុននីមួយៗ និងត្រូវសហការឲ្យបានជិតស្និតជាមួយមន្ទីកសិកម្មខេត្ត ព្រមទាំងមានការត្រួតពិនិត្យត្រឹមត្រូវហ្មត់ចត់ពីមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ដើម្បីធានាឲ្យការប្រើប្រាស់ដីបានចំទិសដៅ និងមានប្រសិទ្ធភាព។

ទី២. ក្នុងករណីមានបញ្ហាទំនាស់ដីធ្លីស្រួចស្រាវ រាំងស្ទះដល់ដំណើរការវិនិយោគ ត្រូវសហការដោះស្រាយបញ្ហានេះជាមួយក្រសួង ពិសេសជាមួយគណៈកម្មការសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលក្រសួងទើបតែបង្កើតឡើង សម្រាប់សម្របសម្រួលដោះស្រាយបញ្ហាទំនាស់ ការតវ៉ាទាមទារ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមខ្លឹមសារលិខិតជូនដំណឹងរបស់រាជរដ្ឋាភិបាល ស្របតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច។

ទី៣. ចំពោះក្រុមហ៊ុនដែលមិនទាន់បានចុះបញ្ជីដីរដ្ឋ ត្រូវខិតខំជំរុញ និងរួមសហការពន្លៀនការចុះបញ្ជីដីរដ្ឋឲ្យបានឆាប់ និងទាន់ពេលវេលា ដោយត្រូវសហការឲ្យបានល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីនៅមូលដ្ឋាន។ ស្របគ្នាជាមួយនឹងដំណើរការនេះ ក្រសួងននឹងលើកសំណើ ធ្វើអនុបយោគដី ពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ផ្អែកលើទិន្នន័យក្បាលដីដែលបានចុះបញ្ជីរួចត្រឹមត្រូវនេះ។

ទី៤. ផ្អែកតាមខ្លឹមសារលិខិតជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងឡាយណា ដែលបានដោះស្រាយផលប៉ះពាល់រួចរាល់ ចាំបាច់ត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំចុះកិច្ចសន្យាជាថ្មីឡើងវិញ លើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួច និងកែសម្រួលរយៈពេលវិនិយោគពី៧០ឆ្នាំមក៥០ឆ្នាំវិញ ស្របតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លែសម្បទានដីសេដ្ឋកិច្ច។ ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចដែលបានចុះកិច្ចសន្យាជាថ្មីឡើងវិញ ត្រូវរៀបចំពិនិត្យកែសម្រួលផែនការមេរបស់ខ្លួនឲ្យស្របតាមទំហំផ្ទៃដីដែលបានកែសម្រួល។

ទី៥. ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលត្រួវដល់ពេលកំណត់បង់ថ្លៃឈ្នួលដីទាំងអស់ ត្រួវរួតរះបង់ថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន និងត្រូវសហការឲ្យបានល្អជាមួយគណៈកម្មការប្រមូលថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច។

ទី៦. ចំពោះក្រុមដែលទទួលបានគោលការណ៍វិនិយោគ មុនបទបញ្ជាលេខ០១បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល ត្រូវបន្តអនុវត្តនិតិវិធី តាមខ្លឹមសារគោលការណ៍វិនិយោគរបស់រាជរដ្ឋាភិបាល។

ទី៧. ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងអស់ ចាំបាច់ត្រូវមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បវិស្ថាន និងសង្គមពេញលេញ ដែលករណីនេះគឺជាការតម្រូវមួយសម្រាប់ជួយឲ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាចចូលរួមចំណែកក្នុងការកាត់បន្ថយទំនាស់បានមួយផ្នែកផងដែរ។ ដោយយោងលើភាពចាំបាច់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្នើដល់ក្រុមហ៊ុនត្រូវខិតខំជំរិញការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ រួចផ្ញើមកក្រសួងឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។

ទី៨. ក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធទាំងអស់រួមទាំងអាជ្ញាធរគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តត្រូវសហការចាត់ចែងគ្រប់គ្រងលើសម្បទានដីសេដ្ឋកិច្ច ដែលបានដកហូតមកវិញក្នុងស្មារតីទទួលត្រូវ ជៀសវាងការហ៊ុមព័ន្ធកាន់កាប់យកធ្វើជាកម្មសិទ្ធិដោយអនាធិបតេយ្យ និងចាត់វិធានការតាមនីតិវិធីឲ្យបានឆាប់បំផុត។

ទី៩. ត្រូវជំរុញការអនុវត្តច្បាប់ និងគោលនយោបាយ ព្រមទាំងពង្រឹងយន្តការស្ថាប័ន ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនិងការនាំចេញកសិផល ការលើកកម្ពស់សមត្ថភាពកែច្នៃ ការកែលម្អបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម រួមបញ្ចូលនូវយន្តការ ច្រកចេញ-ចូលតែមួយ ការពង្រឹងប្រព័ន្ធឡូជីស្ទីក ការលើកស្ទួយគុណភាពកសិផលឲ្យស្របតាមស្តង់ដារអន្តរជាតិ ការបង្កើនសមត្ថភាពក្នុងការផ្តល់ហិរញ្ញប្បទានតាមថ្លៃសមរម្យ ការលើកស្ទួយភាពជាដៃគូរវាង កសិករនិងពាណិជ្ជករ ក៏ដូចជាការលើកស្ទួយភាពជាដៃគូរវាងកសិ-ឧស្សាហកម្មខ្នាតធំនិងកសិកម្មជាលក្ខណៈគ្រួសារតាមរយៈការអនុវត្តយន្តការផលិកម្មកសិកម្មតាមកិច្ចសន្សាព្រមទាំងចូលរួមកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។

បន្ទាប់មក ក៏មានការប្រកាសសមាសភាពលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច សមាសភាពគណៈកម្មការសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងអនុវត្តខ្លឹមសារលិខិតជូនដំណឹងរបស់រាជរដ្ឋាភិបាលលើការវិនិយោគសម្បទានដីសេដ្ឋកិច្ច សមាសភាពកម្មការអន្តរក្រសួងចុះពិនិត្យនិងប្រមូលចំណូលថ្លៃសម្បទានដីសេដ្ឋកិច្ចបង់ចូលថវិការដ្ឋ និងសមាសភាពក្រុមជំនួយការលេខាធិការដ្ឋានបច្ចេកទេសសម្បទានដីសេដ្ឋកិច្ច ដើម្បីជាការណែនាំឲ្យវិស័យឯកជនបានស្គាល់ និងធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ។ ជាមួយនេះ ក៏មានការធ្វើបទបង្ហាញពីនីតិវិធី និងជំហានការងារសម្រាប់ក្រុមហ៊ុនយកទៅសហការអនុវត្តទាក់ទងនឹងការអភិវឌ្ឍន៍ដាំដុះ និងបង់ថ្លៃសម្បទានដីជូនរដ្ឋ។

ចុងបញ្ចប់នៃពិធីនេះ មានតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនបានឡើងមានមតិនិងសំណូមពរ ពាក់ព័ន្ធជាអាទឺ: ការពន្លឿននីតិវិធីស្នើសុំឈូសឆាយដាំដុះ ការចុះបញ្ជីដី ការបង់ថ្លៃសម្បទានដី ជាដើម ។ល។ ហើយឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការបកស្រាយ ពន្យល់ យ៉ាងក្បោះក្បាយ និងធ្វើការបូកសរុប ដោយសង្ឃឹមថាបន្ទាប់ពីពេលនេះនឹងមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហានៅសេសសល់ ប្រកបដោយស្មារតីសហការ និងយោឝយល់គ្នាខ្ពស់ ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 164

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 172

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 138

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 157

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 294

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 310

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 608

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 562

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 323

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 546

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 398

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 352

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...