ព័ត៌មានផ្សេងៗទៀត
ព្រឹកនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានចូលរួមជាមួយគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ដែលជាមណ្ឌលប្រឡង) គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានធ្វើពលីកម្ម ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងដែលជាគុណូបការៈដ៏ធំធេង សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សា និងសូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដ៏អង់អាចក្លាហាន បានយោនយកកំណើតនៅក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។