ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់រាល់ក្រុមហ៊ុនអាមេរិក ដែលមានបំណងចង់មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពបន្តពិនិត្យមើលរួមគ្នាអំពីលទ្ធភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវ និងឱកាសវិនិយោគឱ្យកាន់តែទូលំទូលាយ៕