ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៦ 422

នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ ទទួលបន្ទុកជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំអូរបីជាន់ និងឃុំកូប នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កិច្ចការចម្បងរបស់ ឯកឧត្តមអនុរដ្ឋលេខាធិការ គឺដើម្បីសម្របសម្រួលជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ធ្ងន់ធ្ងរ ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ព្រមទាំងនាំយកថវិការបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីជួយគាំទ្របឋមដល់ពួកគាត់។
គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ មានផ្ទះបងប្អូនប្រជាពលរដ្ឋជិត ៦០០គ្រួសារ ដែលកំពុងទទួលផលប៉ះពាល់ និងមានប្រជាពលរដ្ឋនៅឃុំអូរបីជាន់ចំនួន ៦០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ 
ឯកឧត្តមអនុរដ្ឋលេខាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងឆ្លើយតបជួយសង្គ្រោះប្រជាពលរដ្ឋយើងបានឆាប់រហ័សនិងទាន់ពេលវេលា និងសូមអំពាវនាវដល់ពុកម៉ែបងប្អូន ជាពិសេសអ្នករស់នៅតំបន់មុខទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ក្រុមការងារទាំងអស់នឹងបន្តប្រចាំការជួយគាំទ្រ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះក្នុងករណីចាំបាច់បន្ទាន់៕

Other News
ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៦ 423

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ ទទួលបន្ទុកជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង...
ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៦ 425

ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងតែហក់ឡើងយ៉ាងគំហុក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរដោយ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី...
ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៦ 413

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះសួរសុខទុក្ខ និងនាំយកជំនួយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ប្រមាណ៩០០គ្រួសារ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសួរសុខទុក្ខនិងនាំយកជំនួយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ប្រមាណ៩០០គ្រួសារ នៅក្រុងប៉ោយប៉ែត...
ចេញ​ផ្សាយ​ ២៦ កញ្ញា ២០២៦ 517

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចុះជួបសួរសុខទុក្ខ ព្រមទាំងពិនិត្យស្ថានភាព និងការផ្តល់ជំនួយស្បៀងបឋម ជូនពុកម៉ែបងប្អូនដែលរងផលប៉ះពាល់ដោយទឹកជំនន់

នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២៦ កញ្ញា ២០២៦ 506

ឯកឧត្តម ប្រាក់ ដាវីដ បានដឹកនាំក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ប្រមូលផលស្រូវដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់

នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ បានដឹកនាំក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ប្រមូលផលស្រូវដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់...
ចេញ​ផ្សាយ​ ២៦ កញ្ញា ២០២៦ 522

សេចក្តីថ្លែងសារព័ត៌មានរួម ស្តីពីការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ទុសត្វក្រពើភ្នំដំបូងបង្អស់នៅកម្ពុជា ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត

សេចក្តីថ្លែងសារព័ត៌មានរួម ស្តីពីការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ទុសត្វក្រពើភ្នំដំបូងបង្អស់នៅកម្ពុជា ដើម្បីអភិរក្សប្រភេទសត្វជិតផុតព...
ចេញ​ផ្សាយ​ ២៦ កញ្ញា ២០២៦ 489

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង EMPOWER នៅខេត្តបន្ទាយ​មានជ័យ ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់​ផល​ប្រយោជន៍ជូនប្រជាពលរដ្ឋ

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានទទួលបន្ទុកអនុវត្តគម្រោង​លើកកម្ពស់​ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២៦ 752

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ១ ០០០គ្រាប់ និងត្រីក្រាញ់ចំនួន ២៣គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ១ ០០០គ្រាប់ និងត្រីក្រាញ់ចំនួន...
ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២៦ 760

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងជីងចូវ ខេត្តហឺណាន សារធាណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ...
ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២៦ 778

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 885

មន្ត្រីកសិកម្មឃុំ-សង្កាត់ គឺជាកម្លាំងស្នូលក្នុងការ​អនុវត្ត​គោលនយោបាយអាទិភាព ដើម្បីពង្រីកសហគមន៍កសិកម្មទំនើប និងទីផ្សារ

ឯកឧត្តម យ៉ង សាំងកុមារ ៖ មន្ត្រីកសិកម្មឃុំ-សង្កាត់ គឺជាកម្លាំងស្នូលក្នុងការ​អនុវត្ត​គោលនយោបាយអាទិភាព ដើម្បីពង្រីកសហគមន៍កសិកម្មទំនើប និងទីផ្សារ។ ដើម្បីជំរុញវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 915

ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំភាគីពាក់ព័ន្ធក្នុង​ខ្សែច្រវាក់តម្លៃស្រូវ និងដាក់ឱ្យអនុវត្តសាកល្បងសេវាច្រកចេញចូលតែមួយ (One-Stop Service)សម្រាប់ស្រូវផ្ការំដួល ឆ្នាំ២០២៦

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ​តម្រង់ទិស​គម្រោង PCRL បានដឹកនាំជំនួបផ្លូវការលើកដំបូងនៃភាគីពាក់ព័ន្ធក្នុង​ខ្សែ​ច្រវាក់​តម្លៃស្រូវ...