ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចុះជួបសួរសុខទុក្ខ ព្រមទាំងពិនិត្យស្ថានភាព និងការផ្តល់ជំនួយស្បៀងបឋម ជូនពុកម៉ែបងប្អូនដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅទីទួលសុវត្ថិភាពទាំង៤ ក្នុងក្រុងប៉ោយប៉ែត។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្ត ដែលបានខិតខំអន្តរាគមន៍ជួយសង្គ្រោះ និងការពារសុវត្ថិភាពជូនពុកម៉ែបងប្អូនបានទាន់ពេលវេលា។
សុខទុក្ខ និងសុវត្ថិភាពរបស់ពុកម៉ែបងប្អូន គឺជាអាទិភាពចម្បងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាព ហើយយើងនឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះជាមួយគ្នា៕