ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរដោយ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី លោក កែវ តារារស្មី អភិបាលនៃគណ:អភិបាលស្រុកមង្គលបូរី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងតែហក់ឡើងយ៉ាងគំហុក នៅឃុំសឿ និងឃុំចំណោម នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មកកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងស្ទឹង នៃស្រុកមង្គលបូរី និងតំបន់ប្រឈមហានិភ័យនានា ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ មើលថែក្មេងតូចៗឱ្យបានល្អ និងត្រៀមលក្ខណ:ជម្លៀសមកទីទួលសុវត្ថិភាពភ្លាមៗ ប្រសិនបើកម្រិតទឹកនៅតែបន្តកើនឡើង៕