ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតកសិករលើកទី៨ ឆ្នាំ២០១៧

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០១៨ 4034

 

នៅរសៀលថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីបិទសន្និបាតកសិករលើកទី៨ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទក្រសួង និងកសិករគំរូ(១៣០រូប) យ៉ាងច្រើនកុះករ។ ឆ្លៀតឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេ-ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្បបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងបងប្អូនកសិករទាំងអស់ និងជូនពរបវរប្រសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ និងបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយនឹងការគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបា ផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងស្ថានភាពវិវឌ្ឍន៏នៃវិស័យកសិកម្មកម្ពុជា ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថាក្នុងបរិការណ៍នេះ ការរៀបចំសនិ្នបាតកសិករលើកទី៨ ដែលបានដំណើរការក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ គឺមានគោលបំណងវាយតម្លៃរាល់សមិទ្ធផល ស្នាដៃ និងគំនិតច្នៃប្រឌិតល្អៗ ដើម្បីប្រមូលផ្តុំនូវបទពិសោធន៍ បច្ចេកវិទ្យា និងនវានុវត្តថ្មីៗ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវបន្ថែម និងធ្វើការផ្សព្វផ្សាយដល់កសិករ ផលិតករ និងសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ ជលផលនៅក្នុងទូទាំងប្រទេស សំដៅលើកកម្ពស់ផលិតភាព និងគុណភាពផលិតផលកសិកម្ម តាមរយៈការប្រែក្លាយពីការអនុវត្តកសិកម្មទ្រង់ទ្រាយតូចទៅជាការអនុវត្តកសិកម្មទ្រង់ទ្រាយមធ្យម និងធំ ជាលក្ខណៈពាណិជ្ជកម្ម ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវមូលដ្ឋានចំណេះដឹង ការកែច្នៃ និងបទពិសោធន៍ក្នុងការគ្រប់គ្រងកសិដ្ឋាន និងមុខរបររបស់កសិករឆ្នើម ពិសេសបង្ហាញឱ្យឃើញនូវភាពម្ចាស់ការ គំនិតច្នៃប្រឌិតក្នុងការប្រែក្លាយចំណេះដឹងរបស់ខ្លួនឱ្យមានការវិវត្តន៍ទៅតាមការរីកចម្រើននៃបច្ចេកវិទ្យា ដោយតម្រង់ចក្ខុវិស័យទៅរកការប្រកួតប្រជែងទាំងបរិមាណនិងគុណភាព ឆ្ពោះទៅរកការធ្វើកសិឧស្សាហកម្ម កសិពាណិជ្ជកម្ម។ សូមបញ្ជាក់ជូនជ្រាបថា មានកសិករគំរូចំនួន ១៣០រូប មកពី២៥ រាជធានី ខេត្ត បានចូលរួមប្រកួតប្រជែង ក្នុងសន្និបាតកសិករនេះ លើប្រធានបទចំនួន៧ គឺ៖

(១) ផលិតកម្មស្រូវដោយប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងបច្ចេកទេសទំនើបសម្រាប់ធ្វើពាណិជ្ជកម្ម

(២) ភាពជោគជ័យនៃការអនុវត្តផលិតកម្មដំណាំបន្លែប្រកបដោយផលិតភាព គុណភាព សុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច

(៣) ភាពជោគជ័យនៃការដឹកនាំ និងគ្រប់គ្រងសហគមន៏កសិកម្ម

(៤) ការចិញ្ចឹមមាន់ពូជក្នុងស្រុកយកសាច់ ឬភ្ញាស់កូនមាន់លក់តាមបែបពាណិជ្ចកម្មខ្នាតតូច

(៥) ការចិញ្ចឹមត្រី ផលិតកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ

(៦) ប្រស៊ិទ្ធភាពនៃការគ្រប់គ្រងព្រៃសហគមន៍ និង

(៧) ការកែច្នៃផលិតផលកសិកម្ម ។

ក្នុងរយៈពេល២ថ្ងៃមកនេះ គណៈកម្មការបានវាយតម្លៃជ្រើសរើសបានកសិករជ័យលាភីពីលេខ១ ដល់លេខ៥ ក្នុងប្រធានបទនីមួយៗ ខាងលើ (ជ័យលាភីលេខ១ ទាំង៧រូប នឹងត្រូវប្រគល់រង្វាន់ជូននៅក្នុងពិធីបិទសន្និបាតកសិកម្មទូទាំងប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ខាងមុខ) ដោយក្នុងនោះ៖ +ជ័យលាភីលេខ១ ទទួលបានបណ្ណសរសើរ១ គោយន្ត០១គ្រឿង ថវិកា ២៥០ដុល្លារ និង ១លានរៀល +ជ័យលាភីលេខ២ ទទួលបានបណ្ណសរសើរ១ ម៉ាស៊ីនប៉ូមទឹក០១គ្រឿង ថវិកា ២០០ដុល្លារ និង៨០ម៉ឺនរៀល +ជ័យលាភីលេខ៣ ទទួលបានបណ្ណសរសើរ១ ម៉ាស៊ីនបូមទឹក០១គ្រឿង ថវិកា ១៥០ដុល្លារ និង ៦០ម៉ឺនរៀល +ជ័យលាភីលេខ៤ ទទួលបានបណ្ណសរសើរ១ ម៉ាស៊ីនបូមទឹក០១គ្រឿង ថវិកា ១០០ដុល្លារ និង ៤០ម៉ឺនរៀល +ជ័យលាភីលេខ៥ ទទួលបានបណ្ណសរសើរ១ ម៉ាស៊ីនបូមទឹក០១គ្រឿង ថវិកា ៨៥ដុល្លារ និង ៣០ម៉ឺនរៀល។ +ដោយឡែក ចំពោះកសិករដែលមិនបានទទួលជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្ត ២០ម៉ឺនរៀល/ម្នាក់ (ក្នុងនោះថវិកា ១០ម៉ឺនរៀល បានពីការឧបត្ថម្ភផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី) បន្ថែមលើការឧបត្ថម្ភសោហ៊ុយនានា ក្នុងរយៈពេល២ថ្ងៃនៃសន្និបាតកសិករ។ រួមចំណែកដល់សន្និបាតកសិករនេះផងដែរ អង្គការ KOPlA កូរ៉េ បានជួយឧបត្ថម្ភដល់ជ័យលាភីទាំង៣៥រូប ក្នុងទឹកប្រាក់ចំនួន ៥៥០០ដុល្លារ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឲ្យការរៀបចំសន្និបាតកសិករលើកទី៩ នាឆ្នាំ២០១៨ ទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀត។ *សូមរកអានអត្ថបទសុន្ទរកថារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរូបភាពខាងលើ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 73

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 195

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 200

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 160

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 196

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 174

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 166

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 324

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 502

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 364

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 351

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 355

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...