កិច្ចប្រជុំបើកដំណើរការគម្រោង FishTech Plus នៅកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការ និងការអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព

ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 184

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥  មានការរៀបចំកិច្ចប្រជុំបើកដំណើរការគម្រោង FishTech Plus នៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសាស្ត្រាចារ្យចំនួន៥រូប មកពីសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី លោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងតំណាងពីស្ថាប័នអប់រំ ស្រាវជ្រាវ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន៤៣រូប។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងដៃគូអន្តរជាតិ ដើម្បីជំរុញការស្រាវជ្រាវ ការកសាងសមត្ថភាព និងការអនុវត្តដំណោះស្រាយបច្ចេកទេសសម្រាប់សម្រួលដល់ការបម្លាស់ទីរបស់ត្រីតាមដងទន្លេ និងតាមរយៈហេដ្ឋារចនាសម្ព័ន្ធទឹកនានា។ គម្រោងនេះបន្តពីសមិទ្ធផលនៃគម្រោង FishTech ដំណាក់កាលទី១ ឆ្នាំ២០២២–២០២៥ ដែលបានសាងសង់ជណ្ដើរត្រីសាកល្បងចំនួន៦ទីតាំងនៅកម្ពុជា។
ទន្ទឹមនឹងនេះ​ ការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិបានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហការអន្តរក្រសួង ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា ព្រមទាំងការលើកកម្ពស់សមត្ថភាពបច្ចេកទេស ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាក្នុងការគ្រប់គ្រងធនធានជលផល។ កិច្ចសហការនេះក៏មានតួនាទីសំខាន់ក្នុងការការពារជីវចម្រុះក្នុងប្រព័ន្ធទឹក រក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងគាំទ្រដល់សន្តិសុខស្បៀង ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា​ គម្រោង FishTech Plus សម្រាប់ដំណាក់កាលឆ្នាំ២០២៦–២០២៩ នឹងផ្តោតលើការកសាងសមត្ថភាព ការស្រាវជ្រាវអនុវត្ត ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាជណ្ដើរត្រី ដើម្បីឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកគិតគូរដល់តម្រូវការបម្លាស់ទីរបស់ត្រី។ នេះជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ការគ្រប់គ្រង និងអភិរក្សធនធានជលផលនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕

Other News
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 58

ឯកឧត្តម​ សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានទទួលជួប លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រេស៊ីលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម​ សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានទទួលជួប...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 48

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យរបាយការណ៍បញ្ចប់ការងាររបស់ក្រុមហ៊ុន RDC ក្រោមគម្រោង LASED III នៅខេត្តកែប

នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនទីប្រឹក្សាអភិវឌ្ឍន៍ធនធាន(Resource Development Consultant Co., Ltd. – RDC) បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យរបាយការណ៍បញ្ចប់ការងារ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 161

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​​ ដឹកនាំមន្ត្រីជលផលខេត្តព្រៃវែង បង្ក្រាបបទល្មើសជលផលនៅក្រុងព្រៃវែង និងស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការណែនាំពីឯកឧត្តម ហាស់ សារ៉េត ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំនាយ នាយរងខណ្ឌ ផ្នែក...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 166

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការ​រួមគ្នា​កសាង​វិទ្យាស្ថាន​វិស្វករ​ឆ្នេីម​កម្ពុជា​-ចិន

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការ​រួមគ្នា​កសាង​វិទ្យាស្ថាន​វិស្វករ​ឆ្នេីម​កម្ពុជា​-ចិន​...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 173

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចសន្ទនាយុវជនអាស៊ាន-ចិន ស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 185

កិច្ចប្រជុំបើកដំណើរការគម្រោង FishTech Plus នៅកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការ និងការអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ មានការរៀបចំកិច្ចប្រជុំបើកដំណើរការគម្រោង FishTech Plus នៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៧ តុលា ២០២៦ 413

គ្រំយក្ស ជាវារីសត្វសមុទ្រដ៏កម្រ និងជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ

គ្រំយក្ស ជាវារីសត្វសមុទ្រដ៏កម្រ និងជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ គ្រំយក្សពេញវ័យមួយអាចច្រោះទឹកសមុទ្របានរហូតដល់ ១.០០០ លីត្រក្នុងមួយថ្ងៃ ដែលរួមចំណែកដល់ការរក្សាគុណភាពទឹក...
ចេញ​ផ្សាយ​ ២៧ តុលា ២០២៦ 398

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុង​ វេទិកាថ្នាក់ជាតិស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូតូច​ និងមធ្យម(MSMEs)

នាព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុង​ វេទិកាថ្នាក់ជាតិស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូតូច​...
ចេញ​ផ្សាយ​ ២៧ តុលា ២០២៦ 491

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍បច្ចេកទេសជាន់ខ្ពស់កសិកម្ម យ៉ាងលីង លើកទី៣៣ និងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃលើវិស័យកសិកម្ម នៅខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក ហេង សាមឌី អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 586

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បានក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការតភ្ជាប់បណ្តាញធុរកិច្ច...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 701

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយលោកស្រី Rebekah Bell ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 712

ឯកឧត្តម​រដ្ឋមន្រ្តី ឌិត​ ទីណា​ និងលោកជំទាវ​ ថៃ​ វិឡាល័យ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួម​ ពិធីក្រុងពាលីបើកការដ្ឋានគម្រោងសាងសង់អគារលេខាធិការដ្ឋាន​ និងអគារជីវគីមី​ នៃមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ

នាព្រឹកថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋមន្រ្តី ឌិត​ ទីណា​ និងលោកជំទាវ​ ថៃ​ វិឡាល័យ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...