ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយលោកស្រី Rebekah Bell ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា

ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 144

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសជម្រាបលា លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដៃគូដ៏ល្អប្រសើរ និងអនុញ្ញាតឱ្យលោកស្រី មានឱកាសដឹកនាំអង្គការ(FAO)ប្រចាំកម្ពុជា ទទួលបានអនុសាសន៍ល្អៗ និងមានឱកាសផ្តល់ការគាំទ្រផ្តល់នូវគម្រោងជាច្រើន ទាំងថ្នាក់ជាតិ តំបន់ និងសកលលោក ដែលជាការរួមចំណែកដ៏ធំធេងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ(FAO) ក្នងអំឡុងអាណត្តិរបស់លោកស្រី(២០២២-២០២៦)។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Rebekah Bell ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសការផ្តោតលើប្រព័ន្ធកសិស្បៀងអាហារ ខ្សែច្រវាក់តម្លៃកសិកម្ម  និងវិស័យសុខភាពតែមួយនិងបសុសត្វ ជាក់ស្តែងថ្មីៗនេះ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលសំដៅតភ្ជាប់ការវិនិយោគជាតិនិងអន្តរជាតិ និងការពង្រឹងកសិពាណិជ្ជកម្ម។
ក្នុងមនោសញ្ចេតនាប្រកបដោយភាពស្និតស្នាល ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់ លោកស្រី Rebekah Bell ចំពោះការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងសម្រេចសមិទ្ធផលជាច្រើនប្រកបដោយផ្លែផ្កា និងបានជូនពរ លោកស្រី ទទួលបានលទ្ធផលជោគជ័យបន្ថែមទៀតសម្រាប់ជំហ៊ានបន្ទាប់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

Other News
ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 145

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយលោកស្រី Rebekah Bell ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៦ 171

ឯកឧត្តម​រដ្ឋមន្រ្តី ឌិត​ ទីណា​ និងលោកជំទាវ​ ថៃ​ វិឡាល័យ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួម​ ពិធីក្រុងពាលីបើកការដ្ឋានគម្រោងសាងសង់អគារលេខាធិការដ្ឋាន​ និងអគារជីវគីមី​ នៃមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ

នាព្រឹកថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋមន្រ្តី ឌិត​ ទីណា​ និងលោកជំទាវ​ ថៃ​ វិឡាល័យ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 407

វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បានឈានមកដល់ពិធីបិទ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នាថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)​...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 361

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ «ការចងក្រងជាសហគមន៍កសិកម្មដ៏រឹងមាំ គឺជាគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់បំផុត ដើម្បីបង្កើនសមត្ថភាពផលិត ពង្រីកអំណាចចរចា និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃទីផ្សារនាពេលខាងមុខ។»

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ «ការចងក្រងជាសហគមន៍កសិកម្មដ៏រឹងមាំ គឺជាគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់បំផុត ដើម្បីបង្កើនសមត្ថភាពផលិត ពង្រីកអំណាចចរចា និងឆ្លើយតប...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 388

ថ្នាក់ដឹកនាំក្រសួងកសិកម្ម៖ ការចូលរួមជាមួយសហគមន៍កសិកម្មទំនើបធានាបាននូវទីផ្សារប្រាកដប្រជា និងតម្លៃសមរម្យមុនពេលប្រមូលផល

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាកសិករចូលរួមជាមួយកសិកម្មទំនើប...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 393

ទិដ្ឋភាពនៃព្រះវត្តមាន​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតស្តង់ផលិតផលកសិកម្មក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)»

ទិដ្ឋភាពនៃព្រះវត្តមាន​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតស្តង់ផលិតផលកសិកម្មក្នុងកម្មវិធី...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 426

ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ​ខែតុលា ​ឆ្នាំ​២០២៦​​​ ក្នុងវគ្គពិភាក្សាស្តីពី «តួនាទីរដ្ឋាភិបាលក្នុងអេកូស៊ីស្តឹមសម្រាប់យុវជនក្នុងវិស័យកសិ-ស្បៀង» ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 463

ក្នុងឱកាសបើកវេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម ឯកឧត្តម ឌិត ទីណា បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះឯកសារគម្រោង AGRIFIN រវាងក្រសួងកសិកម្ម ជាមួយអង្គការសហប្រជាជាតិ FAO UNDP និងUN Women ដែលគម្រោងនេះមានគោលដៅគាំទ្រដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម

ក្នុងឱកាសបើកវេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម ឯកឧត្តម ឌិត ទីណា បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះឯកសារគម្រោង AGRIFIN រវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 511

ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបើក វេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមក្នុងពិធីបើកវេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 549

ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម លើកទឹកចិត្តដល់ការវិនិយោគ ការផ្ដល់ហិរញ្ញប្បទាន ការបង្កើត និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 562

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»...