Other News
គ្រំយក្ស ជាវារីសត្វសមុទ្រដ៏កម្រ និងជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ គ្រំយក្សពេញវ័យមួយអាចច្រោះទឹកសមុទ្របានរហូតដល់ ១.០០០ លីត្រក្នុងមួយថ្ងៃ ដែលរួមចំណែកដល់ការរក្សាគុណភាពទឹក ជួយថែរក្សាគុណភាពទឹក សោភ័ណភាពបរិស្ថាន និងតុល្យភាពប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម។ ដូច្នេះ ការអភិរក្សគ្រំយក្ស មិនត្រឹមតែជាការការពារប្រភេទសត្វសមុទ្រមួយប៉ុណ្ណោះទេ ប៉ុន្តែជាការជួយថែរក្សាគុណភាពទឹក និងសោភ័ណភាពបរិស្ថានសមុទ្រផងដែរ។ តាមរយៈ គម្រោងអភិរក្សគ្រំយក្សកម្ពុជា កិច្ចសហការរវាងក្រសួង ស្ថាប័ន អ្នកវិទ្យាសាស្ត្រ អង្គការដៃគូ និងប្រជាពលរដ្ឋ នឹងចូលរួមជំរុញការប្រមូលទិន្នន័យ និងរៀបចំផែនការអភិរក្សដែលផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ។ ការអភិរក្សគឺជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា សូមចូលរួមការពារថ្ងៃនេះ ដើម្បីរក្សាធនធានសមុទ្រដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ៕