ព័ត៌មានផ្សេងៗទៀត
អ្នកសារព័ត៌មានមួយចំនួនលើកឡើងថា ការចុះទៅឃើញផ្ទាល់នៅតំបន់អភិរក្សជលផល ធ្វើឱ្យអ្នកសារព័ត៌មានជាច្រើន ទទួលបានព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ ពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងថែរក្សា និងការពារធនធានជលផលទឹកសាប នៅបឹងទន្លេសាប ដើម្បីជាទុនសម្រាប់ការផលិតមាតិកាព័ត៌មានយកទៅផ្សព្វផ្សាយបន្ត។ ការលើកឡើងនេះ ធ្វើឡើងខណៈពេលអ្នកសារព័ត៌មានប្រមាណ២០រូប ចូលរួមដំណើរទស្សនកិច្ចសិក្សា អំពីសមិទ្ធផលនៃការគ្រប់គ្រងធនធានជលផលទឹកសាបកម្ពុជា នៅខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា។ ជាដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលជលផល គាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រោមមូលនិធិនៃសហភាពអឺរ៉ុប (EU)៕