ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ចុះពិនិត្យការប្រមូលផលត្រីនៅខេត្តកណ្តាល

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3501

កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រួម​ដំណើរ​ដោយ​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ទទួលបន្ទុក​រដ្ឋបាល​ជលផល ថ្នាក់ដឹកនាំ​រដ្ឋបាល​ជ​ល​ផល និង​មន្ដ្រី​ជំនាញ​មួយចំនួនទៀត បាន​ចុះទៅ​ពិនិត្យមើល​ការប្រមូលផល​ត្រី​នៅ​គន្លង ​លេខ១២ លេខ១៣ និង​លេខ១៥ ក្នុងខេត្ដ​កណ្ដាល និងសកម្មភាព​ប្រជាពលរដ្ឋ​កាត់​ត្រី​ប្រហុក​ក្នុងភូមិសាស្ដ្រ​ឃុំ​កំពង់ហ្លួង ស្រុក​ពញា​ឭុ ខេត្ដ​កណ្ដាល។

តាម​ការលើកឡើង​ពី​អ្នកគ្រប់គ្រង​ដាយ និងមន្ដ្រីរដ្ឋបាល​ជលផលបាន​បង្ហាញថា ការប្រមូល​ផល​ត្រី​សំរាប់ប្រជាពលរដ្ឋ​ធ្វើ​ប្រហុក​ពេលនេះ​ចាប់ផ្ដើម​ត្រូវ​ឡើងវិញ​ហើយ ទោះបីជា​ស្ថានភាព​ទឹកទន្លេ​ស្រក​ចុះ​ខ្លាំង​ក៏ដោយ។ អាស្រ័យដោយ​លក្ខណៈ​អាកាសធាតុ​នាពេលនេះ​អំណោយផល​ល្អ មេឃ​ក៏​ស្រឡះ ខ្យល់​ត្រជាក់​ក៏​ធ្លាក់់​រំភើយ ធ្វើឱ្យ​ការប្រមូលផល​ត្រី​មាន​លក្ខណៈ​កើនឡើង​បើ​ប្រៀបធៀប​នឹង​ពេលមុន ទាំង​ទំហំ​ទាំង​បរិមាណ។

ក្នុងឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដែលមក​ធ្វើ​ប្រហុក​នៅទី​នោះ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន បាន​ណែនាំ​ឱ្យ​ប្រធាន​អង្គភាព​នេសាទ​រដ្ឋ​កណ្ដាលស្ទឹង​ដែល​កំពុង​កាន់កាប់ គន្លង​ដាយ​ត្រី​មួយចំនួន ធ្វើការ​ផ្គត់ផ្គង់​ត្រី​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទីនោះ ក្នុង​តំលៃ​ត្រឹម ១០០០រៀល/គ​ក្រ ខណៈដែលតំលៃ​ទីផ្សារ​ប្រមាណ ១២០០-១៦០០រៀល/គ​ក្រ។ ជាមួយ​នោះ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន ក៏បាន​ស្នើឱ្យ​លោកនាយ​អធិការ រដ្ឋបាល​ជលផល​ចតុមុខ ធ្វើការ​សំរបសំរួល​ជាមួយ​អ្នកទទួល​សិទ្ធ​គ្រប់គ្រង​គន្លង​ដាយដទៃទៀត​ដែល​ស្ថិតក្នុង​ភូមិសាស្ដ្រនោះដែរឱ្យ​ទំលាក់​ថ្លៃ​សំរាប់​ប្រជាពលរដ្ឋ​ដែល​មក​ទីនោះ​ក្នុង​តំលៃ​ទាប​ជាង​ទីផ្សារ និងស្នើឱ្យ​រដ្ឋបាល​ជលផល​ធ្វើការ អំពាវនាវ​បន្ថែមទៀត ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ សំរាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ អញ្ជើញ​មកឱ្យ​បាន​រួសរាន់ ព្រោះ​ត្រី​បន្ដ​ត្រូវ​ក្នុង​រយៈពេល៤-៥ថ្ងៃ​ខាងមុខនេះ​ទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 63

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 59

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 85

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 85

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 91

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» នៅស្រុកចិត្របុរី ខេត្តក្រចេះ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 185

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលនៅភូមិ សាស្ត្រស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 204

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាព​ការងារ​ក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គលើ និងទន្លេសាប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​​​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់​សុខភាព...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 316

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 327

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ច ទទួល និងទទួលគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 324

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យស្ថានភាព​មមាច​ត្នោតបំផ្លាញដំណាំស្រូវប្រាំង នៅស្រុកឆ្លូង ខេត្តក្រចេះ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 325

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបជាមួយលោក​ Chris Howe នៃអង្គការ WWF អន្តរជាតិ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ

នារសៀលថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទទួលជួបជាមួយលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 340

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ====================== នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជលផល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងនាយខណ្ឌរដ្ឋបាលជលផល រាជធានី ខេត្តទាំង២៥។ នាឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលថ្មីៗគួរជាទីមោទនៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម ហាស់ សារ៉េត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការនិងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...