ព័ត៌មានផ្សេងៗទៀត
ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បាននិងកំពុងធ្វើការសម្របសម្រួលឱ្យរោងម៉ាស៊ីនកិនស្រូវមកប្រមូលទិញស្រូវស្រង៉ែដោយផ្ទាល់ពីប្រជាកសិករនៅស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលរហូតមកដល់ពេលនេះតម្លៃបានប្រសើរឡើងមួយកម្រិត បន្ទាប់ពីរោងម៉ាស៊ីនមួយចំនួនទៅប្រមូលទិញដល់ទីវាល។ ក្រសួងនឹងបន្តកិច្ចខិតខំជួយសម្របសម្រួលឱ្យប្រជាកសិករ ទទួលបានតម្លៃសមរម្យ អាចទទួលយកបានដោយគ្រប់ភាគី។ ទៅមុខ ក្រសួងគឺកំពុងពន្លឿនការច្រងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយពុកម៉ែបងប្អូនបញ្ចៀសបញ្ហាប្រែប្រួលតម្លៃលើទីផ្សារ តាមរយៈការដាំដុះតាមការចុះកិច្ចសន្យាធានាតម្លៃនិងទីផ្សារទុកមុនជាមួយដៃគូជាអ្នកទិញ៕