ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញដឹកនាំប្រតិភូទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី នៅទីស្តីការក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ

ចេញ​ផ្សាយ​ ២៣ កុម្ភៈ ២០១៨ 3964

ដោយទទួលបានសិទ្ធិប្រទានពីប្រមុខរាជរដ្ឋាភិបាល លេខ ០៩ សប្រទ. ចុះថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ២០១៧ នៅយប់ថ្ងៃទី១៤ខែកុម្ភ: នេះ ឯកឧត្តម វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទៅចហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី នៅទីស្តីការក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ។ សូមបញ្ជាក់ថា៖ កម្ពុជានឹងក្លាយជាប្រទេសទី៦ ហើយដែលចុហត្ថលេខា ក្នុងការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី បន្ទាប់ពីប្រទេសកូរ៉េ ទីម៉រឡេស្តេ ឥណ្ឌូនេស៊ី បូតាន និងវៀតណាម ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការព្រៃឈើដោយតាមរយៈការផ្ទេរបច្ចេកវិទ្យា និងគោលនយោបាយទៅជាសកម្មភាពច្បាស់ លាស់សម្រាប់ការគ្រប់គ្រងព្រៃឈើប្រកប ដោយនិរន្តរភាព ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ ។ អង្គការនេះមានគោលដៅជំរុញនិងអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយនឹងសកម្មភាពតម្រង់ទិសព្រៃឈើនៅក្នុងតំបន់អាស៊ីនៅលើ៖

1) ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ការអភិរក្សជីវចម្រុះ ថែរក្សានិងការបង្កើនការផ្តល់សេវានៃប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាការដាំដុះព្រៃឈើឡើងវិញ និងការស្តារព្រៃឈើឡើងវិញ

2) ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងសកម្មភាពបន្ស៉ាំ និងគាំទ្រគំនិតផ្តួចផ្តើម នៃ REDD+ (Reducing Emission from Deforestation and Forest Degradation, and the role of forest conservation, sustainable management of forests and enhancement of forest carbon stocks in developing countries-ការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើនិងការរិចរិលព្រៃឈើនិងតួនាទីនៃការអភិរក្សព្រៃឈើ ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការបង្កើនការស្តុកកាបូនព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍)

3) ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ, ការរិចរិលព្រៃឈើនិងការរិចរិលដីធ្លីក្លាយជាវាលរហោឋាន និងការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយដែលការទាក់ទងនឹងព្រៃ

4) ការកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធតាមរយៈការស្រាវជ្រាវនិងការអភិវឌ្ឍ, ការចែករំលែកបទពិសោធន៍និងការផ្ទេរបច្ចេកវិទ្យាព្រមទាំងការអប់រំនិងការផ្លាស់ប្តូរកម្មវិធី និង

5) ភាពជាដៃគូរវាងភាគីនិងជាមួយអង្គភាពផ្សេងទៀតដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការដោយឈរលើការផ្តួចផ្តើមកិច្ចព្រមព្រៀងអន្ដរជាតិ និងអង្គការដទៃ ទៀត នាពេលបច្ចុប្បន្នដែលទាក់ទងនឹងព្រៃ ។ ចំពោះមូលនិធិ ដែលត្រូវដំណើរការអង្គការសហប្រតិបត្តិការព្រៃឈើ គឺទទួលបានពីការរួមចំណែកចាំបាច់ពីការស្ម័គ្រចិត្ត ជាពិសេសសាធារណរដ្ឋកូរ៉េនឹងចូលរួមចំណែកប៉ែតសិបភាគរយ (80%) នៃចំណាយប្រតិបត្ដិប្រចាំឆ្នាំ ចំណែកឯភាគីផ្សេងទៀតត្រូវចូលរួមមួយភាគរយ (1%) នៃចំណាយប្រតិបត្ដិប្រចាំឆ្នាំឬ បរិមាណថេរមិនតិចជាងបីម៉ឺនដុល្លារអាមេរិក (30 000 ដុល្លារអាមេរិក) ។ការរួមចំណែកដែលនៅសេសសល់នឹងត្រូវបានផ្តល់ឱ្យដោយប្រភពផ្សេងទៀត។ ចំនួនទឹកប្រាក់ដែលជាការរួមចំណែកជាចាំបាច់ដោយភាគីនីមួយៗ អាចជាកម្មវត្ថុនៃការពិនិត្យតាមកាលកំណត់ដោយសភា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 89

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 100

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 98

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 97

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 86

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 234

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 386

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 276

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 266

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 268

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 266

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 385

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...