កម្ពុជាទទួលអ្នកជំនាញមកពី ៥ប្រទេស ចូលរួមសិក្ខាសាលា​ពិគ្រោះ​​យោបល់ ស្ដីពី «ការរៀបចំគោលការណ៍ណែនាំថ្នាក់​តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផល​ទន្លេមេគង្គ»

ចេញ​ផ្សាយ​ ១១ សីហា ២០២៦ 3737

នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើម​ដំណើរ​ការ​សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី «ការរៀបចំ​គោល​ការណ៍ណែនាំថ្នាក់តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និង​អភិរក្ស​ជីវចម្រុះជលផលទន្លេមេគង្គ» ប្រព្រឹត្តទៅនៅ សណ្ឋាគារ Empress Angkor ខេត្តសៀមរាប។
ពិធីបើកកម្មវិធីជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មានការចូលរួមពីតំណាង​អគ្គនាយកដ្ឋាន​ជលផល អ្នកជំនាញជលផល និងប្រតិភូមក​ពីបណ្តា​ប្រទេស​ភាគី​នៃ​អាង​ទន្លេមេគង្គ រួមមាន៖ ប្រទេសចិន ប្រទេសកម្ពុជា ប្រទេសឡាវ និងមីយ៉ាន់ម៉ា។ ក្រៅពីនោះ អង្គសិក្ខាសាលាក៏មានការចូល​រួមសង្កេតការណ៍ផងដែរ ពីតំណាងប្រទេសជប៉ុន និងប្រទេស​ហ្វីលីពីន ព្រមទាំងអង្គការ​ដៃគូ រួមមាន៖ អង្គការ WWF អង្គការ WCS និងអង្គការ CI។
ថ្លែងទៅកាន់អង្គសិក្ខាសាលា លោកជំទាវ អ៊ឹម រចនា បានគូស​បញ្ជាក់ថា អាងទន្លេមេគង្គ និងបឹងទន្លេសាប គឺជាប្រព័ន្ធអេកូ​ឡូស៊ីទឹកសាបដ៏មានឥទ្ធិពល និងជាប្រភពអាហាររូបត្ថម្ភ​យ៉ាង​សំខាន់ ដែលទ្រទ្រង់ជីវភាពប្រជាជនរាប់លាននាក់។ ទោះជា​យ៉ាង​ណាក៏ដោយ ធនធានទាំងនេះកំពុងរងសម្ពាធយ៉ាងខ្លាំង​ពីការនេសាទហួសកម្រិត ការបាត់បង់ជម្រកពងកូន និងការប្រែ​ប្រួលអាកាសធាតុ។ បើតាមលោកជំទាវ បញ្ហានេះពុំអាចដោះ​ស្រាយ​ដោយប្រទេសណាមួយតែឯកឯងបានឡើយ ពោលគឺត្រូវ​តែមានយន្តការ និងគោលការណ៍ណែនាំថ្នាក់តំបន់រួមមួយ ដែល​ឆ្លើយ​តបទៅនឹងបញ្ហាជាក់ស្តែង។  
សូមជម្រាបជូនថា នៅក្នុងវគ្គពិភាក្សារយៈពេល៣ថ្ងៃ នៃអង្គសិក្ខា​សាលាពិគ្រោះយោបល់នេះ តំណាងប្រទេសនីមួយៗនឹងឡើង​ធ្វើ​បទ​បង្ហាញពីស្ថានភាពជលផល ក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេសរបស់ខ្លួន។ បន្ទាប់មក អ្នកជំនាញនឹងបែង​ចែក​​ជាក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា៖ ការអភិរក្ស​ជីវចម្រុះជលផល ការអនុវត្តច្បាប់ និងការផ្លាស់ប្តូរទិន្នន័យ​ព័ត៌​មាន ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមទាំងនេះឱ្យទៅជា​សេចក្តីព្រាង​គោលការណ៍ណែនាំថ្នាក់តំបន់ ដែលមានយន្តការអនុវត្តច្បាស់​លាស់ និងទទួលស្គាល់រួមគ្នា។
ជាទីបញ្ចប់ លោកជំទាវ អ៊ឹម រចនា បានសម្តែងនូវការកោត​សរសើរ​​ចំពោះអគ្គនាយកដ្ឋានជលផល ជាពិសេសនាយកដ្ឋាន​អភិរក្សជលផល និងលេខាធិការដ្ឋានជលផល ព្រមទាំងថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេសឡានឆាង-មេគង្គ ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងសំខាន់ សម្រាប់កិច្ច​ការងារអភិរក្សធនធានជលផលដ៏មានតម្លៃនេះ៕ 

Other News
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 294

វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បានឈានមកដល់ពិធីបិទ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នាថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)​...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 270

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ «ការចងក្រងជាសហគមន៍កសិកម្មដ៏រឹងមាំ គឺជាគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់បំផុត ដើម្បីបង្កើនសមត្ថភាពផលិត ពង្រីកអំណាចចរចា និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃទីផ្សារនាពេលខាងមុខ។»

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ «ការចងក្រងជាសហគមន៍កសិកម្មដ៏រឹងមាំ គឺជាគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់បំផុត ដើម្បីបង្កើនសមត្ថភាពផលិត ពង្រីកអំណាចចរចា និងឆ្លើយតប...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 286

ថ្នាក់ដឹកនាំក្រសួងកសិកម្ម៖ ការចូលរួមជាមួយសហគមន៍កសិកម្មទំនើបធានាបាននូវទីផ្សារប្រាកដប្រជា និងតម្លៃសមរម្យមុនពេលប្រមូលផល

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាកសិករចូលរួមជាមួយកសិកម្មទំនើប...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 290

ទិដ្ឋភាពនៃព្រះវត្តមាន​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតស្តង់ផលិតផលកសិកម្មក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)»

ទិដ្ឋភាពនៃព្រះវត្តមាន​ដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតស្តង់ផលិតផលកសិកម្មក្នុងកម្មវិធី...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 359

ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ​ខែតុលា ​ឆ្នាំ​២០២៦​​​ ក្នុងវគ្គពិភាក្សាស្តីពី «តួនាទីរដ្ឋាភិបាលក្នុងអេកូស៊ីស្តឹមសម្រាប់យុវជនក្នុងវិស័យកសិ-ស្បៀង» ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 397

ក្នុងឱកាសបើកវេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម ឯកឧត្តម ឌិត ទីណា បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះឯកសារគម្រោង AGRIFIN រវាងក្រសួងកសិកម្ម ជាមួយអង្គការសហប្រជាជាតិ FAO UNDP និងUN Women ដែលគម្រោងនេះមានគោលដៅគាំទ្រដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម

ក្នុងឱកាសបើកវេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម ឯកឧត្តម ឌិត ទីណា បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះឯកសារគម្រោង AGRIFIN រវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៦ 431

ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបើក វេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមក្នុងពិធីបើកវេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 451

ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 471

ថ្នាក់ដឹកនាំក្រសួងកសិកម្ម លើកទឹកចិត្តដល់ការវិនិយោគ ការផ្ដល់ហិរញ្ញប្បទាន ការបង្កើត និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 469

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 614

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​«គិតគូរអំពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 546

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលកសិកម្មកម្ពុជា​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលកសិកម្មកម្ពុជា​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី​...