ឯកឧត្តម ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពលើកទី៥

ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 214

នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) និងលោកជំទាវ សុន ណាលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងលើកទី៥ និងទស្សនកិច្ចវឌ្ឍនភាពគម្រោង ក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តតំបន់ឆ្នេរ។
កិច្ចប្រជុំប្រព្រឹត្តទៅនៅខេត្តកែប និងទស្សនកិច្ចវឌ្ឍនភាពការអនុវត្តគម្រោងនៅសហគមន៍នេសាទក្នុងខេត្តកែប និងខេត្តកំពត​ ដោយកិច្ចប្រជុំបានពិនិត្យ និងទទួលយកសមិទ្ធផលនៃការអនុវត្តគម្រោងត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សា និងអនុម័តផែនការការងារ និងថវិកាឆ្នាំ២០២៧ ដោយផ្តល់អនុសាសន៍តម្រង់ទិសសំខាន់ៗ ដើម្បីជំរុញប្រសិទ្ធភាព និងពន្លឿនការអនុវត្តគម្រោងឱ្យសម្រេចតាមគោលដៅ និងសូចនាករដែលបានកំណត់ ជាពិសេសការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទចំនួន ២០​​ ០០០ គ្រួសារ ក្នុងតំបន់ឆ្នេរ។
ជាមួយគ្នានេះ ប្រតិភូនៃគណៈកម្មការតម្រង់ទិសបានចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពគម្រោងនៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប និងសហគមន៍នេសាទព្រែកត្នោត និងត្រពាំងរពៅ ខេត្តកំពត ដោយបានពិនិត្យសកម្មភាពចិញ្ចឹមគ្រំចំពុះទា ការដាក់សំណង់ជម្រកត្រីសិប្បនិម្មិត និងស្ថានីយភ្ញាស់និងបំប៉នកូនក្តាមសេះ ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាសហគមន៍ ដើម្បីលើកទឹកចិត្ត និងជំរុញការអនុវត្តសកម្មភាពគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 215

ឯកឧត្តម ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពលើកទី៥

នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 319

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​ ចំនួន៤ និងរោងចក្រវេចខ្ចប់មៀន នៅខេត្តប៉ៃលិន

នាថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 337

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញទស្សនកិច្ចសិក្សា ដើម្បីពង្រឹងសមត្ថភាពកសិករ និងជំរុញការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមក្របខណ្ឌគម្រោង CaWSIP

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 550

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Mihai Andritoiu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយលោក Mihai Andritoiu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 555

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​​ អញ្ជើញដឹកនាំសិក្ខាសាលាបូកសរុបលទ្ធផល​នៃការប្រើ​ប្រាស់​ធ្យូងជីវៈ និងទឹកធ្យូងជីវៈ

ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខា​សាលា​បូកសរុបលទ្ធផលនៃការប្រើប្រាស់ធ្យូងជីវៈ...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 622

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញចូលរួមកិច្ចសន្ទនាស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជា ឆ្នាំ២០២៦

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចទឹកនៅកម្ពុជា...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 684

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកសិកម្ម និងទស្សនកិច្ចសិប្បកម្ម​ រោងចក្រកែច្នៃ​ នៅខេត្តប៉ៃលិន

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកសិកម្ម និងទស្សនកិច្ចសិប្បកម្ម​...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 759

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 757

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 767

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 752

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 763

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...