ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព៩ខែ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជីវភាពប្រជាពលរដ្ឋនៅសៀមរាប

ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២៦ 31

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​​ភាព ក្នុ​ងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៩ខែ ឆ្នាំ២០២៦ ក្នុងខេត្ត​សៀមរាប។ ពិធីមានការចូលរួមពី ឯកឧត្តម ជិម រ៉ា សមាជិកក្រុមប្រឹក្សាខេត្ត​ លោក ទារ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត អនុប្រធានមន្ទីរកសិកម្ម នាយខណ្ឌរដ្ឋបាលព្រៃឈើ នាយខណ្ឌរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។ 
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងបូកសរុបលទ្ធផលការងារដែល​សម្រេចបានក្នុង​រយៈពេល៩ខែ ឆ្នាំ២០២៦ ព្រមទាំងពិនិត្យលើបញ្ហាប្រឈម និងការងារដែលនៅសេសសល់ក្នុង​វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីកំណត់វិធានការសមស្របសម្រាប់ការអនុវត្តការងារបន្ត​ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ អង្គប្រជុំបានផ្តោតសំខាន់លើ ការបន្តពង្រឹងប្រសិទ្ធភាពការងារជំនាញ ការជំរុញ ផលិតកម្ម​កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍវិស័យរុក្ខាប្រមាញ់ និងនេសាទ សំដៅរួមចំណែកលើកកម្ពស់ផលិតភាព សេដ្ឋកិច្ចជនបទ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ​ក្នុងខេត្តសៀមរាប៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 32

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព៩ខែ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជីវភាពប្រជាពលរដ្ឋនៅសៀមរាប

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​​ភាព ក្នុ​ងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 43

ថ្នាក់ដឹកនាំក្រសួងកសិកម្ម វាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលមានទិន្នផលខ្ពស់ និងសមស្របនឹងលក្ខខណ្ឌកម្ពុជា

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 63

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងជួបសំណេះសំណាលប្រជាពលរដ្ឋ​ នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១និងលោកជំទាវ...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 482

ក្រសួងកសិកម្ម ប្រកាសរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» លើកទី២

ក្រសួងកសិកម្ម ប្រកាសរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» លើកទី២ ដើម្បីជំរុញពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងលើកកម្ពស់បច្ចេកវិទ្យាកសិស្បៀងអាហារកម្ពុជា...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 489

កិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំងកុមារ និងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 488

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជី​ និងក្រុមហ៊ុនភស្តុភារកម្មកសិកម្ម នៅប្រទេសវៀតណាម

នាថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦​ ប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដឹកនាំដោយ​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 485

ក្រសួងកសិកម្ម ទទួលអំណោយគ្រាប់ពូជបន្លែពីអង្គការ Helen Keller ដើម្បី​គាំទ្រជីវភាពពលរដ្ឋនៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ និងភូមិតាកឹងបៃតង​ខេត្តព្រះវិហារ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួល​អំណោយ​ពីលោក ហ៊ូ ក្រើន ប្រធានអង្គការ Helen Keller...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 491

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ និងដំណើរការវេទិកា ស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញពោត

ក្នុងគោលបំណងផ្តល់ឱកាសជូនគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃពោត យល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការហាលសម្ងួត ការទុកដាក់ ការប្រមូលទិញ ការកែច្នៃ...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 528

រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និង​ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 557

កម្ពុជាទទួលបានការកោតសរសើរលើវឌ្ឍនភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ នៅក្នុងកិច្ចប្រជុំ IWC លើកទី៧០ នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 525

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 540

ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លែងត្រីរាជ ០១ក្បាល ទម្ងន់១៣៦គីឡូក្រាម ក្នុងតំបន់អភិរក្ស

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលនៃខេត្តពោធិ៍សាត់ និងក្រុមការងារ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់...