ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លែងត្រីរាជ ០១ក្បាល ទម្ងន់១៣៦គីឡូក្រាម ក្នុងតំបន់អភិរក្ស

ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៦ 533

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលនៃខេត្តពោធិ៍សាត់  និងក្រុមការងារ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានលែងត្រីរាជ ០១ក្បាល ទម្ងន់ ១៣៦គីឡូក្រាម ប្រវែង២,៣១ម៉ែត្រ ចូលទៅក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ខេត្តពោធិ៍សាត់  ក្រោយទទួលបានពីប្រជានេសាទឈ្មោះ ឡុង គៀង រស់នៅភូមិទី០៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនេសាទបានដោយឧបករណ៍លប ណរ៉ាវ នៅចំណុចផ្លូវក្របី ភូមិអូរអាកល់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងដំណើរនេះ ក៏មានការចូលរួមពីផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង និងមានការចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានជលផល វិទ្យាស្ថានស្រាវជ្រាវវារីជាតិ និងវារីវប្បកម្មនៃបណ្ឌិត្យសភាកសិកម្មកម្ពុជា ក្រុមការងារគម្រោងអច្ឆរិយភាពទន្លេមេគង្គ និងសហគមន៍នេសាទអូរតាប្រុកផងដែរ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានលែងប្រភេទត្រីកម្រនេះសរុប០៧លើក ដោយមានចំនួន១១ក្បាល រួមមាន ត្រីគល់រាំងចំនួន ០៤ក្បាល និងត្រីរាជចំនួន ០៧ក្បាល៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 9

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព៩ខែ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជីវភាពប្រជាពលរដ្ឋនៅសៀមរាប

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​​ភាព ក្នុ​ងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 16

ថ្នាក់ដឹកនាំក្រសួងកសិកម្ម វាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលមានទិន្នផលខ្ពស់ និងសមស្របនឹងលក្ខខណ្ឌកម្ពុជា

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 24

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងជួបសំណេះសំណាលប្រជាពលរដ្ឋ​ នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១និងលោកជំទាវ...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 477

ក្រសួងកសិកម្ម ប្រកាសរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» លើកទី២

ក្រសួងកសិកម្ម ប្រកាសរៀបចំ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» លើកទី២ ដើម្បីជំរុញពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងលើកកម្ពស់បច្ចេកវិទ្យាកសិស្បៀងអាហារកម្ពុជា...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 480

កិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំងកុមារ និងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 480

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជី​ និងក្រុមហ៊ុនភស្តុភារកម្មកសិកម្ម នៅប្រទេសវៀតណាម

នាថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២៦​ ប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដឹកនាំដោយ​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 478

ក្រសួងកសិកម្ម ទទួលអំណោយគ្រាប់ពូជបន្លែពីអង្គការ Helen Keller ដើម្បី​គាំទ្រជីវភាពពលរដ្ឋនៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ និងភូមិតាកឹងបៃតង​ខេត្តព្រះវិហារ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួល​អំណោយ​ពីលោក ហ៊ូ ក្រើន ប្រធានអង្គការ Helen Keller...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 481

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ និងដំណើរការវេទិកា ស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញពោត

ក្នុងគោលបំណងផ្តល់ឱកាសជូនគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃពោត យល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការហាលសម្ងួត ការទុកដាក់ ការប្រមូលទិញ ការកែច្នៃ...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 521

រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និង​ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 550

កម្ពុជាទទួលបានការកោតសរសើរលើវឌ្ឍនភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ នៅក្នុងកិច្ចប្រជុំ IWC លើកទី៧០ នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 520

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា...
ចេញ​ផ្សាយ​ ១ តុលា ២០២៦ 534

ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លែងត្រីរាជ ០១ក្បាល ទម្ងន់១៣៦គីឡូក្រាម ក្នុងតំបន់អភិរក្ស

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលនៃខេត្តពោធិ៍សាត់ និងក្រុមការងារ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់...