ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងពិធី «រុក្ខទិវា» នៅចំណុច គ១ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3583

នៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១៦ ពិធី "រុក្ខទិវា" ត្រូវបានប្រារព្ធឡើងនៅ ចំណុច គ១ ភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមវត្តមានសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

 ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា "រុក្ខទិវា" ត្រូវបានប្រតិបត្តិតាមគន្លងនៃព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា "ព្រះបរមរតនកោដ្ឋ" (ហើយនិងមានបញ្ញត្តិក្នុងច្បាប់ស្តីពីព្រៃឈើ ដោយកំណត់យកថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្វពិធីនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្រជាទីសក្ការៈ ឬព្រះរាជតំណាង)។ រហូតមកដល់ឆ្នាំ ២០១៥ "រុក្ខទិវា" បានត្រូវប្រារព្ធរៀបចំឡើងចំនួន ២៥ លើក រួចមកហើយ លើផ្ទៃដីសរុបជាង ៤៤០ ហិកតា ។ ក្នុងឆ្នាំ ២០១៦ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការជាមួយក្រសួងព្រះបរមរាជវាំង អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ បានជ្រើសរើសយកទីតាំងតំបន់ "គ១" ដែលជាតំបន់អភិរក្សធនធានធម្មជាតិសម្រាប់រមណីយដ្ឋានប្រាសាទ ព្រះវិហារ ស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទឹកដីដួងព្រលឹងនៃមរតកវប្បធម៌ និងទេសចរណ៏ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដ៏ស្រស់ត្រកាល ដើម្បីប្រារព្ធពិធី "រុក្ខទិវា" លើកទី ២៦ នៅលើផ្ទៃដីទំហំ ១២ ហិកតា ដោយយកកូនឈើមកដាំសរុប ១១ ៨២៦ ដើម រួមមានប្រភេទឈើក្រញូង នាងនួន ធ្នង់ បេង និងកកោះ ។ ពិធីនេះ ក៏មានការចូលរួមដាំឈើពីសំណាក់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិផងដែរ ។

 ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងម៉ឺងម៉ាត់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកំណែទម្រង់វិស័យព្រៃឈើ ការកែទម្រង់ដីធ្លី ដោយផ្តោតលើការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ ។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៥ កន្លងមក រដ្ឋបាលព្រៃឈើ បានយកចិត្តទុកដាក់សកម្មភាពជាច្រើនដោយសម្រេចបានលទ្ធផលគួរកត់សម្គាល់ រួមមានៈ ការបោះបង្គោលព្រំប្រទល់ដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍បានចំនួន ៥៧៤ បង្គោល មានប្រវែង ៨២ គ.ម បានដាំដើមឈើជាចម្ការលើផ្ទៃដី ៤ ៦៧៨ ហិកតា បានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទ និងចែកជូនប្រជាពលរដ្ឋដាំ បានចំនួនជាង ២ លានដើម។ គិតដល់ឆ្នាំ២០១៥ បានបង្កើតសួនអាពាហ៍ពិពាហ៍បាន ៣៨ កន្លែង និងសួនអនុស្សាវរីយ៍ ១កន្លែងៗ នៅក្នុងខេត្ត ១៨ លើផ្ទៃដីសរុប ៤២០ ហិកតា ។ បានចេញប្រកាសបង្កើតព្រៃសហគមន៍ចំនួន ៤០ កន្លែង លើផ្ទៃដី ១១ ៦៩៥ ហិកតា បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ ២៨ កន្លែង លើផ្ទៃដី ២៣ ៥៣៦ ហិកតា និងបានអនុម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ៤៨ កន្លែង លើផ្ទៃដី ៣២ ១៦២ ហិកតា ។ ចំពោះសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ មានចំនួន ២ ១៨៩ករណី ចាប់ឃាត់ និងរឹបអូសឈើគ្រប់ប្រភេទសរុប ៥ ៨១៤ម៉ែត្រត្រីគុណ និងបានដាក់ដេញថ្លៃជាសាធារណៈតាមនីតិវិធី។ បានចុះស្រង់ស្ថិតិដីព្រៃឈើដែលបានរំលោភបំពានយកដោយខុសច្បាប់ ២ ៧០៨ហិកតា និងបានដកហូតរណាយន្តចំនួន ៤៨៦គ្រឿង ហើយនិងបានចូលរួមយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា ។ ក្រៅពីនេះ រដ្ឋបាលព្រៃឈើ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ជាច្រើនលើការងារស្រាវជ្រាវវិទ្យាសាស្ត្រ និងគម្រោងអភិវឌ្ឍន៏នានា។ ដោយឡែក ក្នុងកំណែទម្រង់ស៊ីជម្រៅវិស័យព្រៃឈើ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានព្រៃឈើដោយនិរន្តរភាព រាជរដ្ឋាភិបាលបានសម្រេចផ្ទេរតំបន់ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន ១៣ កន្លែង និងតំបន់ព្រៃផ្តល់ផលចំនួន ៥ កន្លែង ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនក្រសួងបរិស្ថាន គ្រប់គ្រង ហើយនិងបានផ្ទេរតំបន់សម្បទានដីសេដ្ឋកិច្ចចំនួន ៧៣ កន្លែង ពីក្រសួងបរិស្ថាន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រងបន្ត តាមរយៈអនុក្រឹត្យលេខ៦៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។

 ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ និងអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តជួយឧបត្ថម្ភ និងសហការ ចូលរួមក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានព្រៃឈើដោយប្រសិទ្ធភាព និងនិរន្តរភាព ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 202

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 208

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 178

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 190

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 316

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 322

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 627

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 572

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 331

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 555

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 413

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 357

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...